Bale ​ថា​រដូវ​កាល​ក្រោយ​នឹង​ទៅ Real Madrid ​វិញ​ហើយ​

​ខ្សែ​ប្រយុទ្ធ Gareth Bale ​បាន​បញ្ជាក់​ច្បាស់​ថា​នៅ​រដូវ​កាល​ក្រោយ ​នឹង​ត្រលប់​ទៅ​លេង​នៅ​ក្រុម Real Madrid ​វិញ​ហើយ ​ក្រោយ​ពី​ចំណាយ​ពេល​១​រដូវ​កាល​នៅ​ក្រុម Spurs ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វែល​ខាង​លើ​នេះ ​នៅ​សល់​កុងត្រា​ដល់​ឆ្នាំ​២០២២​ជាមួយ​ក្រុម​របស់​លោក Zidane ​ជាមួយ​តម្លៃ​ពលកម្ម​ដល់​ទៅ​៣១​លាន​ផោន​ឯ​ណោះ។ ​ដោយ​ឡែក​កុងត្រា​សល់​១​ឆ្នាំ​ទៀត​នេះ​ហើយ ទើប​បាន​ជា​រូបគេ​អះអាង​ថា​ឆ្នាំ​ក្រោយ​នឹង​ទៅ​អេស្ប៉ាញ​វិញ​ហើយ ​ដោយ​លេង​ឱ្យ​ក្រុម Spurs ​តែ​មួយ​រដូវ​កាល​នេះ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​វែល​ខាង​លើ​នេះ​ក៏​មិន​សូវ​បាន​លេង​ច្រើន​ដែរ។ ​មក​ទឹក​ដី​អង់គ្លេស​ដំបូង​នោះ រូបគេ​របួស​ខកខាន​ជា​ច្រើន​សប្ដាហ៍ ​ដោយ​ទើប​មាន​ឱកាស​បង្ហាញ​ខ្លួន​វិញ​នៅ​ប៉ុន្មាន​ខែ​នេះ​ទេ។ អ្នក​ចាត់ការ Jose ​ក៏​មិន​មាន​បំណង​ក្នុង​ការ​បន្ដ​ខ្ចី​ជើង ឬ​ទិញ​យក​ដាច់​មក​រួម​ក្រុម​ផង​ដែរ៕ប្រភព Dailymail

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT