Adiwang, Janet, Jarred បន្ថែម​លើ​គូប្រកួតសមរភូមិ​ ‘ONE On TNT II’

មាន​ការ​ផ្លាស់​ប្តូរ​គូ​ប្រកួត​ខ្លះ​ក្នុង​ព្រឹត្តិការ​ប្រកួត​ស៊េរីទី​២ “ONE on TNT”​ របស់​ស្ថាប័ន ONE Championship។ បន្ទាប់​ពី​កីឡាករ​ខ្លះ​មាន​បញ្ហា​របួស​​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​នា​ថ្ងៃ​ពុធ​ ទី​១៤ ខែ​មេសា តារា​ប្រដាល់​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ជំនួស​នៅ​ “ONE on TNT II“។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ថែម​លើ​គូ​ឯក និង​គូ​ឯង​រង​ដែល​មិន​មាន​ការ​ផ្លាស់​ប្តូរ​ ឥឡូវ​នេះ​ ​​ជើង​ឯក​ឃីក​បុក​សីង​ពិភព​លោក ONE Atomweight កីឡាការិនី Janet “JT” Todd កំពុង​មានមហិច្ឆតាស្វែង​រក​ខ្សែ​ក្រវាត់​ពិភព​លោកក្នុង​ប្រភេទ​កីឡា​ទី​២​ឡើង​សង្វៀន​ទៀត​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Todd ដែល​មាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ជំនាញ​មួយ​ថៃ​ទម្ងន់ atomweight ​ទទួល​បាន​ជ័យជម្នះ​​៥​ប្រកួត​ជាប់​​គ្នា។ នាង​​ទើប​តែ​បាន​ប្រកួត​​លក្ខណៈ​មួយ​ថៃ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ដោយ​​ទើប​តែ​ឈ្នះកីឡាការិនី​ចំណាត់​ថ្នាក់​លេខ​​៤ Alma Juniku នៅ​ព្រឹត្តិការណ៍ ONE: FISTS OF FURY III

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ព្រឹត្តិការណ៍ “ONE on TNT II” កីឡាការិនី​អាមេរិក​នេះ​នឹង​បន្ត​ស្វែង​រក​ជ័យជម្នះ​លើក​ទី​៦​ដោយត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​មួយ​ថៃ Anne “Ninja” Line Hogstadអ្នក​ដែល​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​នឹង​ឡើង​ទៅ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោករាជនី​ខ្សែ​ក្រវាត់ Allycia Hellen Rodrigues

បន្ថែម​លើសពី​នេះ​ គូ​សំខាន់​ក្នុង​ព្រឹត្តិការណ៍ “ONE on TNT II”ឥឡូវ​នេះមាន​២​គូជា​លក្ខណគុន​ចម្រុះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ Jarred “The Monkey God” Brooks ជា​​អ្នក​ថ្មី​ដែល​ទើប​​លេច​មុខ​ប្រកួត​លើក​ដំបូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Brooks មាន​ប្រវត្តិ​ប្រកួត​ឈ្នះ ១៦​ដង​ចាញ់​២​ដង និង​មោឃៈ​១​ដង​ដែល​ពាក់​កណ្តាល​នៃ​ជ័យជម្នះ​ធ្វើ​បាន​សម្រេចក្បាច់​ឃ្លេ​ឲ្យ​ដៃគូ​ចុះចាញ់ និង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា​នេះ រូប​គេ​ត្រូវ​ជួប​ប្រកួត​នឹង​កីឡាករ​កំពុង​ឡើង​ជើង Lito “Thunder Kid” Adiwang ដែល​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​១២​ដង ចាញ់​៣​ដង ហើយ​មាន​អត្រា​បញ្ឈប់​ដៃ​គូ​៩២​%។ អ្នកគាំទ្រ​បាន​ឃើញ​ហើយ​សមាជិក​ក្លឹប Team Lakay នៅ​ព្រឹត្តិការណ៍ ONE: UNBREAKABLE កាល​ពី​ខែ​មករា រូប​គេបាន​ផ្តួល Namiki Kawahara

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Team Lakay's Lito Adiwang celebrates his victory over Pongsiri Mitsatit

ទី​បំផុត ជន​ពិឃាត​ទម្ងន់​ធ្ងន់​កាណាដា Dustin Joynson ដែលដើម​ឡើយ​ត្រូវ​ប្រកួត​ជា​មួយកីឡាករ​ Islam Abasov ប៉ុន្តែអ្នក​ជំនាញ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​រុស្ស៊ី​បាន​ដក​ខ្លួន។

ជំនួស​វិញ​ដោយ​កីឡាករ Kirill Grishenko ដែល​ជា​អ្នក​លេង​គុន​ចម្រុះ​ប៉េឡារូសមិន​ទាន់​ស្គាល់​ចាញ់​ និង​មាន​អត្រា​បញ្ឈប់​ដៃ​គូ​១០០​%។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ក្រឡេក​មើល​គូ​ប្រកួត​ទាំង​អស់​នៅ “ONE on TNT II” ដូច​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមាសភាព​គូ​ប្រកួត​ផ្លូវ​ការ​ពេញ “ONE on TNT II”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • (ជើង​ឯក​) Christian Lee ប៉ះ Timofey Nastyukhin (ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ONE Lightweight)
  • Martin Nguyen ប៉ះ​ Kim Jae Woong (​ការ​ប្រកួត​គុន​ចម្រុះ)
  • Janet Todd ប៉ះ​ Anne Line Hogstad (ការ​ប្រកួត​មួយ​ថៃ)
  • Jarred Brooks ប៉ះ Lito Adiwang (ការ​ប្រកួត​គុន​ចម្រុះ)
  • Dustin Joynson ប៉ះ​ Kirill Grishenko (ការ​ប្រកួត​គុន​ចម្រុះ)
  • Liam Harrison ប៉ះ​ Pongsiri PK.Saenchai Muaythaigym (ការ​ប្រកួត​មួយ​ថៃ)

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT