Raphael Varane សង្ឃឹមថាក្រុម Real Madrid នឹងទិញយកខ្សែប្រយុទ្ធ Mbappe មករួមក្រុមបាននៅពេលខាងមុខនេះ។
កីឡាករទាំងពីរនាក់ខាងលើនេះ កំពុងលេងនៅជម្រើសជាតិបារាំងដូចគ្នា។ ខណៈដែលនៅក្លឹបអាជីពវិញម្នាក់នៅ Real Madrid និងម្នាក់ទៀតនៅក្រុម PSG ។ Varane ដែលចំណាយពេលជាច្រើនឆ្នាំនៅក្រុមអធិរាជសកន្លងមកនេះ បានអះអាងថាលោកជឿជាក់ថាថ្នាក់ដឹកនាំនឹងអាចយកបាន Mbappe មិនខាន។ គ្រប់ខ្សែប្រយុទ្ធ ទាំងអស់សុទ្ធតែមានក្ដីស្រមៃចង់មកលេងនៅទឹកដី Bernabeu ជានិច្ច។
Varane បាននិយាយបន្ដទៀតថា៖ “គាត់នៅក្មេង ប៉ុន្តែគាត់បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យ និងកំពុងបន្ដអភិវឌ្ឍខ្លួនបន្ថែមទៀត។ គោលដៅរបស់ខ្ញុំគឺបានលេងជាមួយកីឡាករល្អបំផុត ហើយ Kylian គឺជាខ្សែប្រយុទ្ធល្អបំផុតម្នាក់ហើយនៅពេលបច្ចុប្បន្ន”៕ប្រភព Dailymail