ប្រភពនៅអ៊ីតាលី បានអះអាងថាក្រុម Liverpool កំពុងចាប់អារម្មណ៍លើ Aaron Ramsey របស់ក្រុម Juventus ដោយរំពឹងថានឹងយកបាននៅរដូវក្ដៅខាងមុខនេះ។
Ramsey ផ្លាស់ទៅលេងនៅក្រុម Juventus មិនជោគជ័យនោះទេ ដោយលេងបានត្រឹមតែ១២ប្រកួតប៉ុណ្ណោះកន្លងមកនេះ ក្រៅពីនោះសុទ្ធតែអវត្ដមានដោយសារតែបញ្ហារបួស និងអង្គុយកៅអីបម្រុង។ ដោយសារតែដូច្នេះហើយ ទើបបានជាក្លឹបសេះបង្កង់ចង់លក់អតីតកីឡាករ Arsenal រូបនេះចេញ ដើម្បីមានកន្លែងសម្រាប់អ្នកថ្មីមករួមក្រុម។
ប្រភពបានបញ្ជាក់ថាពេលនេះមានក្លឹបនៅអង់គ្លេស២ចាប់អារម្មណ៍លើរូបគេ។ ដោយក្នុងនោះមាន Liverpool និង West Ham ។ ក្រុមហង្សក្រហមមានតែមជាងបន្ដិចក្នុងការចង់បាននេះ ដោយសារតែពួកគេមានប្រាក់សម្រាប់ចាយវាយច្រើន។ ណាមួយប្រសិនបើក្រុមលោក Klopp លក់ Georginio Wijnaldum ទៅ Barcelona ទៀត នោះច្បាស់ណាស់នឹងត្រូវការកីឡាករមកជំនួសកន្លែងនេះ៕ប្រភព Dailymail