ខ្សែប្រយុទ្ធ Zlatan Ibrahimovic ស្រក់ទឹកភ្នែក ពេលនិយាយដល់ការត្រលប់មកក្រុមជម្រើសជាតិវិញ ក្រោយពីខកខានលេងអស់រយៈពេល៥ឆ្នាំមកហើយ។
លេងនៅក្រុម AC Milan ជាមួយការបង្ហាញសមត្ថភាពល្អហួស ធ្វើឱ្យ Zlatan មានឱកាសជាប់ជម្រើសជាតិឡើងវិញផងដែរ។ កីឡាករវ័យ៣៩ឆ្នាំខាងលើ តែងតែរកគ្រាប់បាល់បានជានិច្ច ដែលធ្វើឱ្យ AC Milan រដូវកាលនេះក្លាយជាក្រុមប្រជែងពានរង្វាន់នៅលីគកំពូលអ៊ីតាលីផងដែរ។
ជាមួយការជាប់ជម្រើសជាតិនេះ Zlatan បាននិយាយថាលោកយំដោយមិនដឹងខ្លួននោះទេ នៅពេលចាកចេញពីគ្រួសារទៅលេងនៅអ៊ីតាលី។ បច្ចុប្បន្ននេះ គ្រួសាររបស់លោកនៅស៊ុយអែត ហើយលោកទៅលេងនៅអ៊ីតាលី។ ពេលចាកចេញពីផ្ទះកូនរបស់លោក មិនចង់ឱ្យលោកទៅឡើយ ដោយបានខំនិយាយលួងចិត្តដើម្បីឱ្យកុំឱ្យចាកចេញទៅណា។ តែពេលនេះ លោកបានជាប់ជម្រើសជាតិ និងត្រលប់មកឃើញពួកគេវិញហើយ។ គ្រួសាររបស់លោកទាំងមូល សប្បាយចិត្តណាស់នៅពេលបានឃើញខ្លួនលេងឱ្យជម្រើសជាតិម្ដងទៀត៕ប្រភព Dailymail