ខ្សែប្រយុទ្ធ Cristiano Ronaldo នៅមិនទាន់រកឃើញគ្រាប់បាល់ឱ្យក្រុម Juventus នៅឡើយទេ បើទោះជាយប់មិញជាការប្រកួតទី២របស់រូបគេទៅហើយក្ដី។
Juventus បានយកឈ្នះលើក្រុម Lazio ក្នុងលទ្ធផល ២-០ ប៉ុន្តែ២គ្រាប់នេះមិនមានឈ្មោះរបស់ Ronaldo ជាអ្នករកបានឡើយ។ អតីតកីឡាករ Real Madrid រូបនេះតែងតែមានឱកាសជារើយៗដែរ ប៉ុន្តែមិនទាន់មានសំណាងក្នុងការទម្លាយសំណាញ់ទីឡើយ។ ខណៈដែលមិត្តរួមក្រុមដទៃទៀត តែងតែមានឱកាសរកបានគ្រាប់បាល់ជានិច្ច។
ការខកខាន២ប្រកួតនេះដែរ មិនបានធ្វើឱ្យលោកAllegri មិនទុកចិត្តលើ Ronaldo ឡើយ។ ក្រោយចប់ការប្រកួតយប់មិញនេះ អ្នកចាត់ការរូបនេះបាននិយាយថាការស្វែងរកគ្រាប់បាល់នៅមានពេលច្រើនទៀតសម្រាប់ Ronaldo ។ រូបគេហាក់មិនទាន់យល់ចិត្តក្រុមទាំងមូល ប៉ុន្តែគ្រាប់ច្បាស់នឹងមានសម្រាប់រូបគេជាក់ជាមិនខាន៕ប្រភព៖ dailymail