ខ្សែប្រយុទ្ធ Luis Suarez បានអះអាងថាយុវជនវ័យក្មេង Haaland បានចាត់ចូលជាខ្សែប្រយុទ្ធកណ្ដាលលេខ៩ល្អម្នាក់នៅលើលោកនេះទៅហើយ។
Suarez រកបានគ្រាប់បាល់ទី៥០០របស់ខ្លួនហើយ កាលប្រកួតទល់ក្រុម Alaves កន្លងទៅនេះ។ ខណៈដែលរដូវកាលនេះទៀតសោត រូបគេបានក្លាយជាកីឡាករសំខាន់ម្នាក់សម្រាប់ក្រុម AT Madrid ក្នុងការឈរនៅកំពូលតារាង La Liga ជាច្រើនសប្ដាហ៍មកហើយ។
ក្នុងបទសម្ភាសន៍មួយកាលពីពេលកន្លងទៅនេះអតីតកីឡាករ Barcelona ខាងលើបាននិយាយថា៖ “គាត់ (Haaland) ជាកីឡាករអស្ចារ្យម្នាក់ គាត់បានឈានដល់កម្រិតកំពូលមួយ ជាមួយកាយសម្បទាល្អមែនទែន។ គាត់ជាខ្សែប្រយុទ្ធលេខ៩ល្អម្នាក់នៅលើលោកនេះ។ ខ្ញុំពេញចិត្តជាមួយទម្រង់លេងរបស់ Haaland ខ្លាំងណាស់ ប៉ុន្តែ Mbappe ក៏ស្ថិតក្នុងកម្រិតមួយដ៏អស្ចារ្យផងដែរ”៕ប្រភព Marca