ខ្សែក្រវាត់ឃីកបុកសីងទម្ងន់ lightweight នៅ ONE Super Series នឹងត្រូវឡើងប្រកួតដណ្ដើមគ្នានាចុងសប្ដាហ៍នេះ ពោល ម្ចាស់ខ្សែក្រវាត់ Regian “The Immortal” Eersel ឡើងការពារខ្សែក្រវាត់ទល់នឹង Mustapha “Dynamite” Haida ។
ការប្រកួតនេះនៅព្រឹត្តិការណ៍ ONE: FISTS OF FURY III ដែលត្រូវផ្សាយនៅថ្ងៃសុក្រទី ១៩ ខែ មីនា នេះ។ តើ Eersel នៅគ្រងខ្សែក្រវាត់ដដែល ឬ ខ្សែក្រវាត់ ONE Lightweight Kickboxing World Champion ធ្លាក់ទៅម្ចាស់ថ្មី?
មុនការប្រកួតចាប់ផ្ដើមនៅកីឡដ្ឋាន Singapore Indoor Stadium សូមអានកីឡាករសំខាន់ៗដែលមានសក្តានុពលក្នុងការដណ្ដើមខ្សែក្រវាត់ lightweight ដូចខាងក្រោម។
ម្ចាស់ខ្សែក្រវាត់ផ្ទាល់
Eersel ធ្វើបានល្អនៅសង្វៀន The Home Of Martial Arts។ គេបង្ហាញខ្លួនដំបូងនៅ ONE Super Series ពេលជួប Brad “Quake” Riddell កាលខែ មេសា ឆ្នាំ ២០១៨ និង មិនទាន់ចាញ់សោះតាំងពីពេលនោះមក។
តារាកូនកាត់ហូឡង់-សូរីណាមបាន ផ្ដួល Anthony “The Assassin” Njokuani នៅការប្រកួតបន្ទាប់ដើម្បីបន្តដំណើរឆ្ពោះទៅរកខ្សែក្រវាត់ មុនជួបគូប្រជែង Nieky “The Natural” Holzken។
“The Immortal” បានផ្ដួលមិត្តរួមជាតិ ក្នុងការប្រកួតដ៏តានតឹងនៅសង្វៀន ONE: ENTER THE DRAGON។ ក្រោយមកទៀត គេឈ្នះនៅកម្មវិធី ONE: DAWN OF VALOR ដើម្បីរក្សាខ្សែក្រវាត់។
បុរសមកពីក្រុង Amsterdam តែងតែដាក់សម្ពាធខ្លាំងក្នុងការប្រកួតដែលនាំឲ្យអ្នកគាំទ្រសប្បាយរីករាយទោះជួបនរណាក៏ដោយ។ ដូច្នេះ នៅថ្ងៃសុក្រ គេច្បាស់ជាទទួលអារម្មណ៍ប្លែកពី Eersel ដែលតាំងចិត្តចង់កាន់ខ្សែក្រវាត់យូរអង្វែង។
គូប្រជែងនៅថ្ងៃសុក្រនេះ
បុរសសញ្ជាតិអ៊ីតាលី Haida រង់ចាំជាច្រើនដើម្បីជួប “The Immortal” ហើយ គេនឹងបង្ហាញភាពខ្លាំង ដើម្បីឆក់យក ខ្សែ ក្រវាត់ ONE Lightweight Kickboxing World Title ត្រលប់ទៅផ្ទះវិញ។
“Dynamite” ជាកីឡាករបម្លាស់ទីលឿនៗ។ ការប្រកួតរបស់គេទល់នឹង Daniel “The Rock” Dawson ត្រូវគេចាត់ទុកថាល្អបំផុតនៅសង្វៀន ONE Super Series តាំងពីឆ្នាំ ២០១៨ និងផ្ដួលគូប្រកួតឲ្យសន្លប់ជាច្រើនទៀតផង។
ឥឡូវនេះ ជាពេលដែលត្រូវបង្ហាញខ្លួនដើម្បីទទួលបានប្រាក់រង្វាន់ធំមួយនេះហើយ។ Haida ពិតជា ស្រេចឃ្លាននឹងជ័យជម្នះ, ការលើកទឹកចិត្ត, និងការបញ្ចប់ទៅដោយភាពរីករាយលើ “The Immortal”។
សត្រូវរបស់ Eersel
Holzken ជាកីឡាករល្បីម្នាក់ក្នុងឃីកបុកសីង និងតែងតែធ្វើឲ្យអ្នកគាំទ្ររំភើបរីករាយ។
យ៉ាងណាក្ដី តារាហូឡង់ ត្រូវឆ្លងកាត់ការប្រកួតមួយទៀត។ ទោះការប្រកួតកន្លងមក គេបានធ្វើឲ្យការប្រកួតស្វិតស្វាញរយៈពេល ៥ទឹកពេញជាមួយ Eersel ក៏មិនអាចពាក់ខ្សែក្រវាត់ ONE Lightweight Kickboxing World Title នៅនឹងចង្កេះរបស់ខ្លួនបានដែរ។
Holzken ផ្ដួល Cosmo “Good Boy” Alexandre ឲ្យសន្លប់សឹងមិនជឿនៅសង្វៀន ONE: WARRIOR’S DREAM និង Elliot “The Dragon” Compton នៅ ONE: BIG BANG II ។ ជ័យជម្នះ បានបង្ហាញថា គេអាចយកឈ្នះកីឡាករសំខាន់ៗកម្រិតខ្ពស់ជាច្រើនទៀត។
កីឡាករលំដាប់លេខ១ឃីកបុកសីងទម្ងន់ខាងលើនេះ ជឿថារូបគេអាចផ្ដួលម្ចាស់ខ្សែក្រវាត់បាននាពេលខាងមុខ ។ ការ ប្រកួតបន្ទាប់របស់គេ គឺ ប៉ះ John Wayne “The Gunslinger” Parr នៅព្រឹត្តិការណ៍ “ONE on TNT III“ មុនឈានទៅដណ្ដើមខ្សែក្រវាត់ជាថ្មី។
តារាលំដាប់ពិភពលោកបង្ហាញខ្លួន
តារាជើងចាស់ Parr នឹងបង្ហាញខ្លួនដំបូងនៅសង្វៀនលំដាប់ពិភពលោកទល់នឹង Holzken នាថ្ងៃទី ២១ ខែមេសា ខាងមុខ។ ក្រោយចូលរួមព្រឹត្តិការណ៍មួយនៅ ONE Championship កីឡាកររហស្សនាម “The Gunslinger” បញ្ចប់ពីការចូលនិវត្តន៍ដើម្បីចូលរួមនៅសង្វៀន ONE។
Parr បានចំណាយពេលក្នុងអាជីពជាងពីរទសវត្សមកហើយ។ បើសិនគេអាចឈ្នះកីឡាករកម្រិតកំពូលក្នុងការបង្ហាញខ្លួនដំបូង គេកាន់តែមានឱកាសទៅដណ្ដើមខ្សែក្រវាត់ World Title។
ចំណែក Islam Murtazaev គឺជាកីឡាករកំពូលមួយដែលកំពុងរង់ចាំឱកាសបង្ហាញខ្លួននៅទម្ងន់ lightweight។
Murtazaev ត្រូវបានគេណាត់ឲ្យជួប Eersel ដើម្បីដណ្ដើមខ្សែក្រវាត់ ប៉ុន្តែ ត្រូវដកខ្លួនចេញទៅវិញ។ បើសិនអាចកើតឡើងមែន គេគ្រប់គ្នានឹងបានឃើញស្នៀតល្អមហាសាលពីសំណាក់តារារុស្សីមិនខាន។
តារាជើងចាស់រង់ចាំការត្រលប់មកវិញ
Njokuani ជាកីឡាករលំដាប់ទី៣ ដែលទើបតែចាញ់ម្ដងគត់នៅសង្វៀន ONE ពោលចាញ់ Eersel នេះតែម្ដង។ យ៉ាងណាគេបានយកឈ្នះ ពីរលើកទល់នឹង Andy “Souwer Power” Souwer និង Compton។
អ្នកលេងកណ្ដាប់ដៃមកពីអាមេរិកអាចមានឱកាសប៉ះ “The Immortal” ជាថ្មី។ គេជាកីឡាករដ៏គ្រោះថ្នាក់នៅទម្ងន់ lightweights ក្នុងពិភពលោក និងមានទំនុកចិត្តខ្លាំងដើម្បីទៅដណ្ដើមខ្សែក្រវាត់ជាថ្មី។
ខណៈនេះដែរ Compton បានបង្ហាញភាពរំភើបរបស់ខ្លួន និង ជំនាញយ៉ាងល្អទាំងឃីកបុកសីង និង មួយថៃ។