លោក Pep Guardiola និយាយថាមិនសោកស្ដាយដែលក្រុមរបស់ខ្លួនមិនអាចយកឈ្នះលើក្រុមចំណូលថ្មី Wolves នោះទេ ព្រោះនេះជាបាល់ទាត់អ្វីគ្រប់យ៉ាងក៏អាចកើតឡើងបានដែរ។
Man City លេងបានត្រឹមស្មើជាមួយក្រុម Wolves ដែលជាក្រុមចំណូលថ្មីទើបឡើងពីលីគ Championships មក។ យ៉ាងណាមិញ ចំពោះលទ្ធផលស្មើនេះ មិនបានធ្វើឱ្យលោក Pep ដែលជាអ្នកចាត់ការល្បីឈ្មោះនោះ ចម្លែកក្នុងចិត្តឡើយ។ លោកបានបញ្ជាក់ថា៖ “ខ្ញុំមិនសោកស្ដាយអ្វីច្រើនទេ ចំពោះបរាជ័យនេះ។ រឿងជាច្រើនតែងតែកើតមានឡើង ប៉ុន្តែខ្ញុំពេញចិត្តចំពោះក្រុមទាំងមូល ពួកគេធ្វើបានល្អ បើទោះជាបានត្រឹមស្មើក៏ដោយ”។
ក្នុងការប្រកួតនោះដែរ មានរឿងមួយដែលអ្នកគាំទ្រក្រុម Man City មិនសប្បាយចំពោះអាជ្ញាកណ្ដាលឡើយ ត្រង់បាល់ប៉ះដៃរបស់ខ្សែការពារ Willy Boly ហើយអាជ្ញាកណ្ដាលមិនផ្ដល់បាល់ពិន័យ១១ម៉ែត្រ។ ត្រង់ចំណុចនេះ លោក Pep ក៏មិននិយាយអ្វីច្រើនដែរ លោកបានបញ្ជាក់ថាខ្លួនមិនមែនជាអាជ្ញាកណ្ដាលទេ ដូច្នេះក៏មិនបានរៀននិងមើលច្បាស់ចំពោះបាល់នោះដែរ៕ប្រភព៖ dailymail