ក្រុម Spurs បានយកឈ្នះលើក្រុម Aston Villa ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។
នេះជាការស្ដារមុខមាត់ឡើងវិញរបស់ក្រុម Spurs បន្ទាប់ពីពួកគេបានបរាជ័យធ្លាក់ចេញពីពានរង្វាន់ Europa League ត្រឹមវគ្គ១៦ក្រុមចុងក្រោយក្រោមថ្វីជើង Dinamo Zagreb។ ខណៈដែលបរាជ័យនោះដែរ ក៏បានធ្វើឱ្យកៅអីរបស់លោក Jose Mourinho ក្ដៅខ្លាំងផងដែរ ព្រោះចំណាយប្រាក់ច្រើនទិញកីឡាករ ប៉ុន្តែមិនអាចសម្រេចអ្វីបាននៅឡើយទេ។
អ្នកចាត់ការ Jose បាននិយាយក្រោយចប់ការប្រកួតយកឈ្នះលើ Aston Villa ២-០ ថា៖ “ចាញ់ថ្ងៃព្រហស្បតិ៍កន្លងទៅនឹងធ្វើឱ្យយើងភ័យខ្លាចរយៈពេលយូរ។ វាមិនបញ្ចប់ភ្លាម ដោយសារយើងឈ្នះប្រកួតនេះទេ។ នៅយប់នេះ យើងឈ្នះជាក្រុម លេងជាក្រុមបានល្អ។ ខ្ញុំគិតថាវាជាការតបវិញរបស់មនុស្សប្រុស នៅពេលចាញ់ការប្រកួតកន្លងទៅ។ យើងនឹងទុកវាក្នុងចិត្ត និងបន្ដធ្វើឱ្យបានល្អទៀត”៕ប្រភព Dailymail