ក្រុម Juventus បានបរាជ័យក្រោមថ្វីជើងក្រុម Benevento ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតពានរង្វាន់ Serie A កាលពីយប់មិញនេះ។
Juventus ដែលដាក់ចិត្តដាក់កាយចង់បានពានរង្វាន់លីគកំពូលអ៊ីតាលីនោះ បានបរាជ័យមួយប្រកួតទៀតទៅហើយកាលពីយប់មិញនេះ។ ដោយពួកគេលេងចាញ់ក្រុម Benevento ក្នុងលទ្ធផល ១-០ ខណៈដែលកីឡាករដាក់ពេញជើងអស់ទៅហើយក៏ដោយ។ ១គ្រាប់ជ័យជម្នះរបស់ក្រោមក្បែរបាតតារាងនេះ កើតឡើងនៅនាទី៦៩ ដោយ Gaich ។
បាត់បង់៣ពិន្ទុបន្ថែមនេះ បានធ្វើឱ្យ Juventus កាន់តែពិបាកក្នុងការប្រជែងពានរង្វាន់ទៀតហើយ។ ដោយក្រុមរបស់លោក Pirlo ពេលនេះនៅលេខ៣មាន៥៥ពិន្ទុ ស្របពេលក្រុមលេខ២ AC Milan មាន៥៩ពិន្ទុ និងក្រុមលេខ១ Inter Milan មាន៦៥ពិន្ទុ៕ប្រភព Dailymail