ក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញពីពានរង្វាន់ FA Cup ហើយ ក្រោយពីចាញ់ក្រុម Leicester City ក្នុងលទ្ធផល ៣-១ នៅយប់មិញនេះ។
សម្រាប់ការប្រកួតនៅយប់មិញនេះដែរ ក្រុម Leicester City ពិតជាធ្វើបានល្អមែនទែន។ ដោយគ្រាប់ដំបូងធ្វើបានដោយ Iheanacho នៅនាទី២៤ មុនពេល Greenwood រកគ្រាប់បាល់តាមស្មើវិញបាននៅនាទី៣៨។ លទ្ធផលស្មើគ្នានេះ រក្សារហូតដល់ចប់តង់ទី១។ ឈានចូលដល់តង់ទី២វិញ ក៏ស្រាប់តែ Leicester City រកបាន២គ្រាប់បន្ថែមទៀត ដោយ Tielemens នាទី៥២និង Iheanacho នៅនាទី៧៨។
ចប់ការប្រកួតក្រុមរបស់លោក Rodgers បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ក្រោយពីឈ្នះក្រុម Man Utd ក្នុងលទ្ធផល ៣-១។ នៅវគ្គនេះ ពួកគេនឹងត្រូវប៉ះជាមួយក្រុម Southampton ៕ប្រភព Dailymail