ខ្សែប្រយុទ្ធ Lionel Messi បន្ដរកគ្រាប់បាល់បានទៀត ជួយក្រុម FC Barcelona យកឈ្នះលើក្រុម Real Sociedad ក្នុងលទ្ធផល ៦-១ ក្នុងក្របខណ្ឌ La Liga ។
សម្រាប់ការប្រកួតនៅយប់មិញនេះ ក្រុមអ្នកមានបុណ្យហាក់ដូចជាសម្រុកមិនទុកមុខដល់ក្រុម Sociedad នោះទេ។ Griezmann ជាអ្នករកគ្រាប់បាល់បើកមុនឱ្យក្រុមលោក Koeman មុនគេនៅនាទី៣៧ មុនពេល Dest សម្រេចគ្រាប់ទី២បាននៅនាទី៤៣។ ឈានដល់តង់ទី២វិញ Dest ដដែលធ្វើបាន១គ្រាប់ទៀតនាទី៥៣ មុនពេល Messi ជាអ្នករកគ្រាប់បាល់បានម្ដងនៅនាទី៥៦។ Dembele ក៏ជាអ្នករកគ្រាប់បាល់បាន១គ្រាប់ដែរ នៅនាទី៧១ មុនពេល Messi ប្រធានក្រុម ថែមគ្រាប់ទី៦នៅនាទី៨៩។ ១គ្រាប់របស់ក្រុម Sociedad ធ្វើបាននៅនាទី៧៧ ដោយ Barrenetxer ។ប្រភព Dailymail
នៅពលនេះក្រុមរបស់លោក Ronald Koeman ស្ថិតនៅលេខ២ក្នុងតារាង La Liga ដោយក្រុមលេខ១វិញនោះ Atletico Madrid ស្ថិតនៅលើចំនួន៤ពិន្ទុ៕