Ole ថា​ Jonny Evans សម​តែ​នៅ​បន្ត​ឈរ​ជើង​ឲ្យ​ United មិន​គួរ​លក់​ចេញ​ទេ

នៅ​វេលា​ម៉ោង ១២:០០ នាទី​យប់​នេះ ក្រុម Leicester City នឹង​បើក​ការ​ប្រកួត​ទល់​ក្លឹប​ Man Utd សម្រាប់​ជំនួប FA Cup វគ្គ ៨ ក្រុម​ចុង​ក្រោយ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​មុន​ឈាន​ដល់​ការ​ប្រកួត​លោក Ole Gunnar Solskjaer ក៏​បាន​រំឭក​ដល់​រឿង​ចាស់​គ្រា​ដែល​ United បាន​លក់ Jonny Evans ឲ្យ​ទៅ West Brom និង​បន្ត​ឲ្យ​ទៅ Leciester នៅ​ឆ្នាំ ២០១៨ នៅ​តម្លៃ​ខ្លួន​ត្រឹម ៤ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Solskjaer និយាយ​បែប​នេះ​ថា៖ “អ្នក​ដឹង​ទេ Jonny Evans គួរ​តែ​បន្ត​នៅ Man Utd ពេល​នេះ ប៉ុន្តែ​ពេល​ខ្លះ​ក្នុង​ពិភព​បាល់ទាត់ គឺ​បាន​ទាញ​យើង​ឲ្យ​ទៅ​នៅ​កន្លែង​ផ្សេង ពេល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​នរណា​ម្នាក់ ដោយ​ខ្ញុំ​ជឿ​ថា Jonny Evans ក៏​គេ​នៅ​តែ​មាន​អារម្មណ៍​ជាមួយ​ Man Utd ដែរ ហើយ​ពួក​យើង​ក៏​ដូច​គ្នា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “សម្រាប់​ថ្នាល​យុវជន​របស់​យើង គឺ​យើង​ចង់​បាន​កីឡាករ​ដែល​មាន​ការ​អភិវឌ្ឍ​ដូច​ជា Jonny Evans ជា​គំរូ ជាក់ស្តែង​ដូច​ជា​ Mason Greenwood, Scott McTominay និង Dean Henderson ជា​ដើម ដែល​គេ​ក៏​បាន​បង្ហាញ​ពី​គុណភាព​របស់​គេ​មក​ដែរ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT