ក្រុមជម្រើសជាតិទ្រីយ៉ាត្លុងត្រៀមប្រកួតប្រជែងលើ៤វិញ្ញាសាស៊ីហ្គេមនៅប្រទេសវៀតណាម

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានត្រៀមចូលរួមប្រកួតប្រជែងលើវិញ្ញាសាចំនួន៤ នៅក្នុង ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ប៉ុន្តែនៅក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ កំពុងបង្កផលប៉ះពាល់មិនអាចប្រមូលផ្តុំការហ្វឹកហាត់បានទេ ដោយបានរៀប​ចំ​កម្មវិធីហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ដើម្បីថែរក្សាថាមពលកម្លាំង និងគុណភាព​បច្ចេក​ទេសកុំឱ្យធ្លាក់ចុះខ្លាំងពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានបញ្ជាក់​ប្រាប់​ទីស្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ថា បច្ចុប្បន្ន​ក្រុមជម្រើសជាតិទ្រីយ៉ាត្លុងមានសរុបចំនួន១៤នាក់ ក្នុងនោះមានកីឡាករ០៩នាក់ និង​កីឡាការិនី០៥នាក់ និងគ្រូបង្វឹក០៤នាក់ ក្នុងនោះមានគ្រូបរទេសថ្មីម្នាក់ជាជនជាតិនូវែល​សេឡង់ ដែលទើបនឹងមកជួយដល់ការបង្វឹកដល់ក្រុមជម្រើសជាតិកម្ពុជា។ លោកបន្ដថា ពេលនេះ​ក្រុមជម្រើសជាតិទ្រីយ៉ាត្លុងកំពុងបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ដោយ​សារ​ស្ថានភាពវិបត្តិជំងឺកូវីដ-១៩នៅតែបង្កផលប៉ះពាល់ខ្លាំងនោះទើបក្រសួងអប់រំ យុវជន និងកីឡាប្រកាសរំសាយការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន។ លោកបាន​បន្ដទៀតថា អ្វីដែលចាំបាច់ក្នុងស្ថានភាពនេះគឺគ្រូបង្វឹកជម្រើសជាតិបានរៀបចំ​កម្មវិធីហ្វឹក​ហាត់ច្បាស់លាស់ ប្រចាំថ្ងៃ នៅតាមផ្ទះសិន ដើម្បីថែរក្សាកម្លាំងកុំឱ្យធ្លាក់ចុះខ្លាំងពេក ហើយការត្រួតពិនិត្យការហ្វឹកហាត់របស់កីឡាករ កីឡាការិនីពីគ្រូបង្វឹកធ្វើឡើងតាម​ប្រព័ន្ធ​អនឡាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការហ្វឹកហាត់នៅតាមផ្ទះនេះគ្រាន់តែហ្វឹកហាត់​បណ្តោះ​អាសន្នប៉ុណ្ណោះ និងមិនអាចបង្កើនគុណភាពបច្ចេកទេសឱ្យល្អនោះឡើយ ដោយ​អាច​ហាត់លើកម្លាំងកាយមូលដ្ឋាន រត់កម្តៅសាច់ដុំ ហើយជិះកង់នៅលើរ៉ូឡូនៅផ្ទះ និង​អាចចេញហាត់ជិះកត់នៅតាមផ្លូវសាធារណៈលក្ខណៈឯកត្តជន មិនមានហាត់ជុំ​គ្នានោះ​ទេ។ ជាមួយគ្នានេះ អ្វីដែលបញ្ហាប្រឈមគឺការហាត់ហែលទឹក ពីព្រោះថានៅផ្ទះមិនមាន​អាងហែលទឹកនោះទេ ប៉ុន្តែទោះយ៉ាងនេះក្តី ការហាត់នៅផ្ទះក៏នឹងជួយដល់ការប្រមូលផ្តុំ​ឡើងវិញបានខ្លះៗដែរ ហើយបើមិនហ្វឹកហាត់សោះ នោះនឹងជូបបញ្ហាប្រឈមកាន់តែខ្លាំង ពេលប្រមូលផ្តុំហ្វឹកហាត់ឡើងវិញជាក់ជាមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ងិន សុខបញ្ញា បានលើកឡើងទៀតថា ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូច​ជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែងតែផ្តល់ជាការលើកទឹកចិត្តធ្វើយ៉ាងណាជំរុញឱ្យ​កីឡាករ កីឡាការិនីជម្រើសជាតិនានាបង្កើនការហ្វឹកហាត់នៅតាមផ្ទះនេះ​ឱ្យ​បានខ្លាំង​ក្លា តាមកម្មវិធីដែលបានរៀបចំ ដើម្បីត្រៀមស៊ីហ្គេម ចុងឆ្នាំ២០២១នេះ ពីព្រោះថាពេល​វេលាកាន់តែកៀកហើយ ដែលជាក្តីបារម្ភយ៉ាងខ្លាំងដល់ការអភិវឌ្ឍបច្ចេកទេសផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅ​ប្រទេសវៀតណាម លើប្រភេទកីឡាទ្រីយ៉ាត្លុង គឺក្រុមជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជាបាន​ត្រៀម​លើវិញ្ញាសាចំនួន៤ រួមមាន៖ ១-វិញ្ញាសាទ្រីយ៉ាត្លុងស្តង់ដារអន្តរជាតិចំនួន២​វិញ្ញាសា​បុរស-នារីដែលត្រូវហែលទឹក ១ ៥០០ ម៉ែត្រ ជិះកង់៤០គីឡូម៉ែត្រ និងបន្តរត់៥គីឡូម៉ែត្រ។ ២-វិញ្ញសាឌូយ៉ាត្លុងបុរស-នារី មានរត់គីឡូម៉ែត្រ ជិះកង់៤០គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT