ជំនួបក្លិបបាល់ទាត់​ខេត្តព្រៃវែង​និង​ភ្នំពេញក្រោន​ត្រូវ​លើក​ពេល​ទៀតហើយ

គណៈកម្មការ​រៀបចំ​ការ​ប្រកួតកីឡាបាល់​ទាត់​កម្ពុជាបាន​សេច​ក្ដី​ប្រកាស​អំពីការ​លើក​ពេលការ​ប្រកួត​ពាន​រង្វាន់ Metfone Cambodian League សប្ដាហ៍​ទី៣ រវាង​ក្រុម​ម្ចាស់ផ្ទះខេត្តព្រៃវែង​និង​ក្រុមបាល់​ទាត់​ភ្នំពេញ​ក្រោន។

ក្រុមខេត្តព្រៃវែងដែល​ជាម្ចាស់​ផ្ទះ​បាន​ស្នើ​លិខិត​សុំ​លើក​ការ​ប្រកួត​មក​កាន់​គណកម្មការរៀប​ចំ​ការ​ប្រកួតបាល់​ទាត់​កម្ពុជាកាល​ពី១៨ខែមីនាឆ្នាំ២០២១ ។ ក្នុង​លិខិត​នោះ​គឺ​ក្រុម​កីឡាករ​ខេត្តព្រៃវែង​បាន​ចូល​ទៅបរិភោពអាហារនៅ​ក្នុង​ភោជនីយ៍ដ្ឋាន​ក្នុង​ក្រុងព្រៃវែង​​ដែល​មាន​បុគ្គលវិជ្ជមានកូវីដ១៩​ចូល​ដែរ ដែល​ក្នុង​ករណី​នេះ​ ពួក​គេ​សុំសិក្សានីតិវិធី និងវិភាគនូវស្ថានភាព ព្រម​ទាំងយក​សំណាក​កីឡាករ​ទាំងនោះ​ទៅ​ពិនិត្យ និង​ធ្វើ​ចត្តាឡីស័ក​តាម​គោលការណ៍របស់​ក្រសួងសុខាភិបាល។

តាម​រយៈកាលបរិច្ឆេទ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣​ខែមីនាឆ្នាំ២០២១ នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង ប៉ុន្តែ​យ៉ាងណាក្ដី! សម្រាប់​កាលបរិច្ឆេទថ្មី​នឹង​បង្ហាញនៅ​ពេល​ក្រោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT