Liverpool ​ឡើង​ឈរ​កំពូល​តារាង ក្រោយ Man City ​ភ្លាត់​ស្មើ

ក្រុម Liverpool ​បាន​ឡើង​ទៅ​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន​សិន​ហើយ ​ក្រោយ​ពី​ក្រុម​ខ្លាំង Manchester City ​ភ្លាត់​បាន​ត្រឹម​ស្មើ Wolverhampton ​ត្រឹម​លទ្ធផល ១-១។

Liverpool បាន​យក​ឈ្នះ​លើ​ក្រុម ​Brighton ​ក្នុង​លទ្ធផល ១-០ ​ដោយ​ខ្សែ​ប្រយុទ្ធ Salah ​ជា​អ្នក​ធ្វើ​បាន​សម្រេច​១​គ្រាប់​ដែល​មាន​សារសំខាន់​មួយ​នេះ។ ខណៈ​ដែល​ក្រុម Man City ​ឯ​ណោះ ​បែរ​ជា​ភ្លាត់​ស្មើ​ជាមួយ​ក្រុមWolverhampton ​ក្នុង​លទ្ធផល ១-១។ ដូច្នេះ​ហើយ​បើ​តាម​លទ្ធផល​នេះ ​ក្រុម​ហង្ស​ក្រហម​មាន​ឱកាស​ឡើង​ទៅ​កំពូល​តារាង​សិន​ហើយ ​ដោយ​រង់​ចាំ​មើល​ការ​ប្រកួត​ក្រុម​ផ្សេង​ៗ​នៅ​ថ្ងៃ​នេះ​ទៀត ​ក្នុង​សប្ដាហ៍​ទី​៣​នៃ​លីគ​កំពូល​អង់គ្លេស។

នេះ​ជា​កំណត់ត្រា​ល្អ​មួយ​សម្រាប់​ក្រុម​របស់​លោក Klopp ​ព្រោះ​ថា​ឆ្លង​កាត់​៣​ប្រកួត​មក​នេះ ​ពួកគេ​ឈ្នះ​ទាំង​៣​ប្រកួត ​ហើយ​ថែម​ទាំង​ស៊ុត​បាន​៧​គ្រាប់ មិន​ទាន់​មាន​ក្រុម​ណា​ស៊ុត​ពួកគេ​វិញ​ចូល​១​គ្រាប់​នៅ​ឡើយ​ទេ៕ប្រភព៖ dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT