ស៊ីហ្គេម មានក្រុមហ៊ុនប្រកាសជួយ តែកីឡាអាស៊ីស្ងាត់ឈឹង

ជារៀងរាល់ពេល ក្រុមអត្តពលិកកម្ពុជា ចេញទៅប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games ម្តងៗ តែងតែមានក្រុមហ៊ុនប្រកាសឧបត្ថម្ភជាច្រើនដល់អ្នកឈ្នះមេដាយ។

ប្លែកតែការប្រកួតកីឡាអាស៊ី Asian Games ដែលមាន៤៥ប្រទេសចូលរួម បែរជាពុំមានផ្នែកឯកជនចាប់អារម្មណ៍ទៅវិញ។

ចំពោះកម្រិតស៊ីហ្គេមកន្លងមក តែងតែមានស្ថាប័ននានាប្រកាសជួយតាមលទ្ធភាព ដែលយ៉ាងហោចណាស់៣០០០ដុល្លារសម្រាប់វិញ្ញសារឯកត្តជន និង១០០០ដុល្លារសម្រាប់វិញ្ញាសារជាក្រុម។ ប៉ុន្តែការប្រកួតកីឡាអាស៊ី ឬ Asian Games នេះវិញ ពុំមានអ្នកជួយឡើយ។

ការប្រកួត ហាក់ដូចជាមិនពោះកញ្ជ្រោលខ្លាំង ខណៈ២ថ្ងៃដំបូងកម្ពុជាធ្លាក់នៅវគ្គជម្រុះស្ទើរអស់។ ប៉ុន្តែចុងក្រោយនេះ កម្ពុជា រកបានដល់ទៅ៣មេដាយ ដែលមានមាស២និងសំរឹទ្ធិ១គ្រឿង។

យ៉ាងណាក្តី ពួកគេនឹងទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលកម្ពុជា និងទំនងជាមានប្រាក់ហោប៉ៅផ្ទាល់ខ្លួនពីសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបន្ថែមផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីឈ្នះមេដាយកីឡាអាស៊ីកាលពីឆ្នាំ២០១៤ ស៊ន សៀវម៉ី បានងារជា វិរៈកីឡាការិនី បន្ថែមលើប្រាក់រង្វាន់ផងដែរ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT