ជំនួបសប្ដាហ៍​ទី​៣​រវាង​នគរបាលជាតិ និងណាហ្គាវើល​ត្រូវ​លើក​ពេល​

គណៈកម្មការរៀបចំ​ការ​ប្រកួតបាល់​ទាត់​កម្ពុជា CNCC បាន​ប្រកាស​ថា​ជំនួប​រវាង​ក្រុមនគរបាលជាតិ​និង​ណាហ្គាវើល​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣​នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League នឹង​ត្រូវលើក​ពេល។

ជំនួប​គូនេះ​នឹង​ត្រូវ​លើក​ទៅ​លេង​នៅ​ថ្ងៃ​ទី២៨ខែមេសាឆ្នាំ២០២១។ កាលបរិច្ឆេទដំបូង​គឺ​ការ​ប្រកួត​នេះ​លេង​នៅ​ចុង​សប្ដាហ៍​នេះតែ​ម្ដង​នៅ​ទីលាន​ក្រុមបាល់ទាត់​អគ្គិសនីកម្ពុជា។មូលហេតុ​នៃ​ការ​លើក​ពេល​នេះ​គឺ​ដោយ​សារទីលានរបស់អគ្គិសនីកម្ពុជា​ដែលក្រុមនគរបាលជាតិ​ជាតិ​យក​ធ្វើ​ជាម្ចាស់​ផ្ទះ​ ត្រូវបាញ់​ថ្នាំសម្លាប់​មេរោគ និង​ចាក់វាក់សាំងជូនដល់​មន្រ្តី និង​កីឡាករក្លិបបាល់​ទាត់អគ្គិសនីកម្ពុជា នាថ្ងៃ​ទី២៤ខែមីនាឆ្នាំ២០២១​នេះ ហើយ​ CNCC មិន​អាចរៀប​ចំ​ការ​ប្រកួត​បានក៏​ត្រូវ​លើក​ពេល។

រំលឹក​ឡើង​វិញ​! ការ​ប្រកួត​ក្នុង​សប្ដាហ៍​ទី​២​និង​សប្ដាហ៍​ទី​៣​មួយចំនួន​នៃ​លីគ​កំពូល​កម្ពុជាត្រូវ​លើក​ពេលជាបន្តបន្ទាប់​ដោយ​សារ​តែ​ស្ថានភាព​នៃ​ការ​ឆ្លង​វីរុសកូវីដ១៩​ក្នុង​សហគមន៍កើន​ឡើង ពិសេស​ក្នុង​រាជធានីភ្នំពេញ ខេត្តកណ្ដាល និង​ក្រុងព្រះសីហនុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT