លោក Thomas Tuchel បានអះអាងថានៅពេលនេះ គ្មានក្រុមណាមួយចង់មកប៉ះជាមួយក្រុមតោខៀវ Chelsea នោះទេ ដោយសារតែការរៀបចំក្រុមបានយ៉ាងល្អ។
ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុម Atletico Madrid ក្នុងលទ្ធផល ២-០ទៀតនៅយប់មិញនេះសម្រាប់ជើងទី២ ហើយសរុបទាំងពីរជើងទៅ ពួកគេយកឈ្នះក្នុងលទ្ធផល ៣-០។ លទ្ធផលបិទ AT Madrid មិនឱ្យតដៃបាននេះ បានធ្វើឱ្យអ្នកចាត់ការ Tuchel ពេញចិត្តជាខ្លាំងចំពោះទម្រង់លេងដ៏ល្អរបស់សមាជិកក្រុម។
បុរសសញ្ជាតិអាល្លឺម៉ង់ដែលចូលដឹកនាំ Chelsea ១៣ប្រកួត មិនទាន់ចាញ់នេះ បាននិយាយថា៖ “ពេលនេះ គ្មាននរណាចង់ប៉ះយើងទៀតទេ។ យើងបានបង្ហាញទម្រង់លេងល្អណាស់ទល់ AT Madrid ។ ក្រុមទាំងមូលសហការគ្នាបានល្អ។ វាជាទម្រង់លេងដែលខ្ញុំពេញចិត្តបំផុត”៕ប្រភព Dailymail