ក្រុមយក្ស Bayern Munich បានយកឈ្នះលើក្រុម Lazio ដោយមិនពិបាកនោះទេ ពោលគឺជើងទី២នេះ យកឈ្នះ ២-១ ទៀត សរុបទាំងពីរជើង ៦-២ នៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ។
កាលពីជើងទី១កន្លងទៅ ក្រុម Bayern Munich បានយកឈ្នះលើក្រុម Lazio ក្នុងលទ្ធផល ៤-១ រួចទៅហើយដែលធ្វើឱ្យជើងទី២នៅយប់មិញនេះ ពួកគេមិនបារម្ភច្រើនឡើយ។ សម្រាប់ការប្រកួតមកដល់ ក្រុមម្ចាស់ផ្ទះ Bayern នៅតែបន្ដធ្វើបានល្អ រកគ្រាប់បាល់បានដដែល ដោយយកឈ្នះក្នុងលទ្ធផល ២-១ ទៀត។ សរុបទាំងពីរជើងទៅ ក្រុមរបស់លោក Hansi Flick យកឈ្នះ Lazio ក្នុងលទ្ធផល ៦-២។
Bayern Munich ជាក្រុមទី២ដែលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ Champions League ជាមួយក្រុម Dortmund ដែរ។ មួយវិញទៀត ក្រុមលោក Flick នេះក៏ជាក្រុមត្រូវការពារតំណែងជើងឯកផងដែរ៕ប្រភព Dailymail