Emery ​៖ Aubameyang ​កំពុង​រក​វិធី​សាស្ត្រ​រក​គ្រាប់​បាល់​ឱ្យ Arsenal ​

Unai Emery ​អ្នក​ចាត់ការ​ក្រុម Arsenal ​មាន​ទំនុក​ចិត្ត​ថា​ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang ​នឹង​ស្វែង​រក​គ្រាប់​បាល់​បាន​មិន​ខាន ក្នុង​ការ​ប្រកួត​បន្ដ​បន្ទាប់​ខាង​មុខ​នេះ។

Aubameyang ​ខកខាន​ឱកាស​ពិសេស​២​ដង ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Chelsea ​សប្ដាហ៍​មុន​នេះ។ ការ​ខកខាន​ឱកាស​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​រិះគន់​ចំពោះ​ខ្សែ​ប្រយុទ្ធ​ខាង​លើ ថា​មិន​សម​ជា​តំណែង​ទី​១​សម្រាប់​ក្រុម​ឡើយ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Emery ​នៅ​តែ​ជឿ​ជាក់​លើ​កូន​ក្រុម​របស់​ខ្លួន​ជា​និច្ច ​ថា​នឹង​មាន​ឱកាស​រក​គ្រាប់​បាល់​មិន​ខាន។

“Aubameyang ​ត្រូវ​ការ​ជំ​នឿ​ចិត្ត ​និង​ការ​ជឿ​ជាក់​ពី​យើង។ ​បើ​គាត់​មាន​ទំនុក​ចិត្ត ​នោះ​គាត់​នឹង​រក​គ្រាប់​បាល់​បាន​ច្រើន​មិន​ខាន។ ខ្ញុំ​ស្គាល់​ខ្សែ​ប្រយុទ្ធ​ច្រើន​មក​ហើយ ​ហើយ​ពួកគេ​គឺ​ដូច​តែ​គ្នា​ទេ ​ត្រូវ​ការ​កម្លាំង​ចិត្ត​ពី​អ្នក​គាំទ្រ ដើម្បី​ស្វែង​រក​គ្រាប់​បាល់”។ សម្ដី​របស់​លោក Emery ។

 

ក្រុម Arsenal ​នឹង​ត្រូវ​លេង​ទល់​ក្រុម West Ham ​នៅ​ម៉ោង​៩​យប់​នេះ ដែល​ជា​ប្រកួត​ទី​៣​នៃ​លីគ​កំពូល​អង់គ្លេស។ នេះ​ជា​ការ​ប្រកួត​សំខាន់​ណាស់​របស់ Arsenal ​ដែល​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់ ព្រោះ​២​ប្រកួត​កន្លង​មក ​ចាញ់​ទាំង​ពីរ​ប្រកួត៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT