ONE: FISTS OF FURY III នឹងបង្ហាញគូប្រកួតប្រកបដោយភាពរីករាយនាចុងសប្ដាហ៍នេះ។
គូប្រកួតចំនួន ៦ គូនឹងបង្ហាញភាពល្អបំផុតក្នុងពិភពមួយថៃ, ឃីកបុកសីង, និង គុន ចម្រុះក្នុងកម្មវិធីដែលត្រូវបានថតរួចរាល់ហើយត្រូវផ្សាយនៅ កីឡដ្ឋាន Singapore Indoor Stadium នាថ្ងៃសុក្រទី ១៩ ខែមីនា ខាងមុខនេះ។
ក្នុងព្រឹត្តិការណ៍នេះ ក៏មានជំនួបរវាងម្ចាស់ខ្សែក្រវាត់ ONE Lightweight Kickboxing World Champion កីឡាករ Regian “The Immortal” Eersel និងគូប្រជែងលំដាប់លេខ២ Mustapha “Dynamite” Haida។ គូប្រកួតផ្សេងទៀតសុទ្ធតែប្រកួតដើម្បីកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ខ្លួន។
៣គូខាងក្រោមនេះ អាចនឹងឆក់យកការគាំទ្រពីសំណាក់ទូរទស្សនិកជនមិនខាននៅទីក្រុងសិង្ហបុរី។
#1 Alma Juniku Vs. Janet Todd
Janet “JT” Todd និង Alma Juniku មានស្ទិលប្រកួតប្លែកគ្នា ប៉ុន្តែអ្នកគាំទ្រនឹងបានទស្សនាយ៉ាងជក់ចិត្ត។ ពួកគេទាំងពីរចូលចិត្តសម្រុកចូលទៅកាន់គូប្រកួតដូចគ្នា។
Todd ដែលបច្ចុប្បន្ន គឺជាម្ចាស់ខ្សែក្រវាត់ ONE Atomweight Kickboxing World Champion ត្រលប់មកប្រកួតមួយថៃជាថ្មី។ ទោះរូបគេមានប្រសិទ្ធភាពទាំងពីរប្រភេទកីឡា “JT” នឹងផ្ដោតលើឱកាសដើម្បីផ្ដួលកីឡាការិនិអូស្ត្រាលីឲ្យខាងតែបាន។
កីឡាការិនីអាមេរិកសម្ដែងភាពរីករាយក្នុងការជួប Juniku នៅលើសង្វៀន ប៉ុន្តែ គេរំពឹងថាអាចគ្រប់គ្រងការប្រកួតបានល្អលើគូប្រជែងវ័យក្មេង និង អាចអុកជង្គង់ និងកែងបានយ៉ាងល្អទៀតផង។
Juniku ក៏មិនងាយចុះញ៉មងាយៗដែរ។ យ៉ាងណាក្ដី កីឡាការិនីមកពីក្រុង Logan មានកណ្ដាប់ដៃធ្ងន់, កែងស្រួច, និង ការទាត់ប្រកបដោយភាពឈឺចាប់ដែលជាការគំរាមកំហែងដ៏ធំមួយ។
វាជាការប្រកួតមួយថៃដ៏ល្អមើល ដើម្បីកំណត់វាសនាថា នរណាអាចឡើងទៅជួបម្ចាស់ខ្សែក្រវាត់ Allycia Hellen Rodrigues នាពេលខាងមុខ។
ទាំង Todd និង Juniku សុទ្ធតែចង់ទទួលឱកាសទៅដណ្ដើមខ្សែក្រវាត់ ONE Atomweight Muay Thai World Title ជាថ្មី បន្ទាប់ពីធ្លាប់ជួបអតីតម្ចាស់ខ្សែក្រវាត់ Stamp Fairtex ដូចគ្នា។ ការប្រកួតនេះច្បាស់ជាល្អមើលជក់ចិត្តមិនខាន។
#2 Alex Silva Vs. Hiroba Minowa
អ្នកជំនាញចំបាប់ទាំងពីរជួបគ្នា ពោលអតីតម្ចាស់ខ្សែក្រវាត់ ONE Strawweight World Champion កីឡាករ Alex “Little Rock” Silva ប៉ះកីឡាករជប៉ុន Hiroba Minowa ។
Silva ជាអតីតម្ចាស់ជើងឯក BJJ World Champion ដែលបានបញ្ចប់គូប្រកួតឲ្យចុះចាញ់ល្អបំផុតមិនធ្លាប់មាននៅសង្វៀន ONE។ តារាមកពីក្លិប Evolve ជាអ្នកជំនាញឃ្លេដៃដ៏មានប្រសិទ្ធភាព ហើយ បង្ករគ្រោះថ្នាក់ពេលអាចបំបែកឃុំបាន។
រីឯ Minowa មិនធម្មតាពេលយកឈ្នះតារា ហ្វីលីពីន Lito “Thunder Kid” Adiwang កាលខែវិច្ឆិកាក្នុងការបង្ហាញខ្លួនដំបូង។ គេអាចកៀរគូប្រកួតទៅក្បែររេញ រួចហើយធ្វើការងារធ្ងន់ពីខាងលើដ៏ល្អ។ តារាជប៉ុនវ័យ ២១ ឆ្នាំពូកែខាងផ្ដួលគូប្រកួតនៅក្ដាររេញ ប៉ុន្តែ មិនទាន់ជួបស្នៀតឃ្លេដៃរបស់ Silva នៅឡើយទេ។
តើ អតីតម្ចាស់ខ្សែក្រវាត់ World Champion ជាអ្នកឈ្នះ ឬ កីឡាករទើបរះថ្មីជាអ្នកឈ្នះក្នុងជំនួបនេះ?
#3 Yoidkaikaew Fairtex Vs. Hu Yong
Yodkaikaew “Y2K” Fairtex មិនទាន់ចាញ់តាំងពីបង្ហាញខ្លួនដំបូងនៅសង្វៀន ONE កាលខែសីហា។ តារាថៃយកឈ្នះ ៣ ដងជាប់គ្នានៅសង្វៀនលំដាប់ពិភពលោក ក្នុងនោះផ្ដួលដៃគូឲ្យសន្លប់ ២ ដង។
គេបង្ហាញជំនាញចំបាប់របស់ខ្លួនជាមួយនឹងការប្រយុទ្ធដ៏មានថាមពលពេលយកឈ្នះ លើ Tatsumitsu “The Sweeper” Wada ដ៏ល្អបំផុតក្នុងការប្រកួតលើកចុងក្រោយ។ ដូច្នេះ មិនងាយស្រួលទេដែលអាចយកឈ្នះជើងឯក MAX Stadium Muay Thai Champion នោះ។
ជ័យជម្នះធ្វើឲ្យគេមានទំនុកចិត្តសម្រាប់ថ្ងៃសុក្រនេះ ប៉ុន្តែ “Wolf Warrior” Hu Long ក៏កំពុងរង់ចាំយ៉ាងអន្ទះសាផងដែរ។
Hu ទើបឡើងពីសង្វៀន ONE Hero Series ក្រោយធ្វើបានល្អនៅសង្វៀននាប្រទេសចិនមួយនេះ។ បុរសមកពីប៉េកាំងបានយកឈ្នះ ៤ លើកជាប់គ្នាដើម្បីទទួលឱកាសឡើងមកសង្វៀនកំពូល។
“Y2K” ទទួលការចាប់អារម្មណ៍ដើម្បីកើនចំណាត់ថ្នាក់របស់ខ្លួន ប៉ុន្តែ តារាចិនជាអ្នកជំនាញផ្ដួលដៃគូឲ្យសន្លប់មួយរូប។ គេជឿថា ការប្រកួតនេះនឹងប្រកួតយ៉ាងគឃ្លើនរៀងៗខ្លួន។
អ្នកទាំងពីរសុទ្ធតែអាចបញ្ចប់គូប្រកួតកម្រិតខ្ពស់។ បើសិនអ្នកណាឈ្នះ នោះកាន់តែខិតទៅក្លាយជាងកីឡាករកំពូលក្នុងទម្ងន់ flyweight មិនខាន។