ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិលើកទៅប្រកួតនៅខែឧសភា ខាងមុខ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានប្រកាស​ជម្រាបជូនដល់លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទូទាំង​ប្រទេស​ ស្តីពីការលើកពេលនៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ​ ឆ្នាំ២០២១ នៅរាជ​ធានីភ្នំពេញ ទៅប្រកួតក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ជំនួសវិញ ដោយសារស្ថានភាព​វិបត្តិ​ជំងឺកូវីដ-១៩នៅតែបន្តការរីករាលដាលយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដែល​ក្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នោះត្រូវបន្តលើក​ពេលទៅរៀបចំនៅថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១វិញ។ ការពន្យារពេល​នៃការ​ប្រកួតនេះ គឺក្រសួងអប់រំ យុវជន និងកីឡាចូលរួមទប់ស្តាត់ការរីករាលដាលនៃជំងឺកូវដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានសភាពការណ៍កាន់តែធ្ងន់ធ្ងរ និងធំជាងព្រឹត្តិការណ៍​សហគមន៍២លើក ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។ សម្រាប់ការប្រកួតកីឡាសិស្ស​បឋម​សិក្សាថ្នាក់ជាតិនេះ បានកំណត់ប្រភេទកីឡាចំនួន៨ ដូចជាបាល់ទាត់ បាល់ទាត់ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF (កុមារ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ​ នៅរាជធានីភ្នំពេញ ប្រចាំ​ឆ្នាំ២០២០ កន្លងទៅមិនអាចដំណើរការបានទេ ដោយក្រសួងអប់រំ យុវជន និងកីឡាបាន​ប្រកាស​ផ្អាកជាផ្លូវការតែម្តង បន្ទាប់ពីប្រកាសផ្អាកជាច្រើនលើកច្រើនសារកន្លងមក។ ពេល​នោះ​ស្ថានភាពនៃជំងឺកូវីដ-១៩បានបង្អាក់ដំណើរនៃព្រឹត្តិការណ៍កីឡា​សិស្សបឋមសិក្សា​ជើង​ឯក​ថ្នាក់ជាតិមួយនេះ ពោលគឺលុបចោលតែម្តង កាលពីឆ្នាំ២០២០៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT