ក្រុម Chelsea នឹងត្រូវប្រកួតជាមួយក្រុម Atletico Madrid សម្រាប់ជើងទី២ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីនេះហើយ។
កាលពីជើងទី១កន្លងទៅ ក្រុម Chelsea បានយកឈ្នះលើក្រុម Atletico Madrid បានក្នុងលទ្ធផល ១-០ ម្ដងមកហើយ។ ដូច្នេះនៅរាត្រីនេះជាការប្រកួតជើងទី២ ហើយក៏ជាការប្រកួតកាត់សេចក្ដីក្រុមណាឡើងទៅវគ្ក៨ក្រុមចុងក្រោយផងដែរ។
មុនការប្រកួតចាប់ផ្ដើម លោក Thomas Tuchel បានអះអាងថា៖ “នៅជើងទី២នេះ ពួកគេមានកីឡាករពេញជើងហើយ។ វានឹងធ្វើឱ្យយើងកាន់តែពិបាកក្នុងការប្រកួតជាងជើងទី១ទៅទៀត។ ពួកគេជាក្រុមមួយដែលតែងតែធ្វើឱ្យដៃគូជួបការលំបាកជានិច្ចនៅពេលប្រកួតជាមួយពួកគេ។ AT Madrid ជាក្រុមខ្លាំងនិងការពារបានល្អណាស់ មិនងាយឱ្យដៃគូបង្កើតឱកាសបានឡើយ”៕
ប្រភព៖ TalkChelsea