បើតាមលោក Owen Hargreaves ជឿជាក់ថាពេលនេះមានតែក្រុម Bayern Munich មួយប៉ុណ្ណោះអាចទប់ទល់ជាមួយក្រុម Manchester City ដែលកំពុងឡើងជើងខ្លាំងបាន។
Man City មិនថាពានរង្វាន់ UEFA Champions League ឬ Premier League នោះទេ ក្រុមនេះសុទ្ធតែធ្វើបានល្អជានិច្ច។ ពួកគេរកគ្រាប់បាល់បាន និងរក្សាសំណាញ់ទីបានជិតល្អណាស់ ក៏ព្រោះតែខ្សែការេះពារដ៏រឹងមាំរបស់ពួកគេ និងតំបន់ប្រយុទ្ធដ៏មុតស្រួច។ គេជឿជាក់ថារដូវកាលនេះ Man City ក្រោមការដឹកនាំរបស់លោក Pep នឹងស្វែងរកពានរង្វាន់បានច្រើនជាក់ជាមិនខាន។
ទន្ទឹមគ្នានោះដែរនៅពានរង្វាន់ UEFA Champoins League វិញ លោក Owen ដែលជាអតីតកីឡាករនិងបច្ចុប្បន្នធ្វើការជាអ្នកវិភាគបាល់ទាត់ម្នាក់នោះ ជឿថានៅសល់ក្រុម១ដែរ ដែលអាចទប់ទល់ជាមួយក្រុមមេឃខៀវបាន។ ដោយក្រុមនោះគឺ Bayern Munich ដែលជាក្រុមការពារតំណែងជើងឯក។ ក្លឹបយក្សអាល្លឺម៉ង់មួយនេះ ទម្រង់លេងនិងសមត្ថភាពប្រហាក់ប្រហែលជាមួយ Man City ដែរ ដូច្នេះពួកគេអាចប្រកួតគ្នាល្អមើលមិនខាន៕
ប្រភព៖ DailyMail