ខ្សែប្រយុទ្ធ Sergio Aguero បានបញ្ជាក់ថាសមាជិកក្នុងក្រុមមិនបានបោះបាល់ឱ្យខ្លួនទាល់តែសោះសម្រាប់ការប្រកួតទល់ក្រុម Borussia Monchengladbach កាលពីយប់មិញនេះ។
ក្រុម Manchester City បានយកឈ្នះលើក្រុម Borussia Monchengladbach ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតជើងទី២នៅយប់មិញនេះ ហើយសរុបទាំងពីរជើងទៅ ពួកគេឈ្នះក្នុងលទ្ធផល ៤-០។ ក្នុងការប្រកួតនេះដែរ គេសង្កេតឃើញថាខ្សែប្រយុទ្ធ Aguero បានចូលលេងតែ១៥នាទីចុងក្រោយប៉ុណ្ណោះ ហើយក៏មិនអាចស្វែងរកគ្រាប់បាល់បានដែរ។
ក្រោយពីចប់ការប្រកួត កីឡាករអាហ្សង់ទីនរូបនេះបាននិយាយថាមិត្តរួមក្រុមនៅនាទីចុងក្រោយនេះ មិនបានបោះបាល់ឱ្យរូបគេនោះទេ។ ដូច្នេះហើយទើបបានជា១៥នាទីចុងក្រោយនេះ មិនអាចស៊ុតបានចេញសូម្បីតែមួយជើង៕
ប្រភព៖ DailyMail