ក្រុម Manchester City បន្ដជ័យជម្នះលើក្រុម Monchengladbach ក្នុងលទ្ធផល ២-០ ទៀតសម្រាប់ជើងទី២ពានរង្វាន់ UEFA Champions League សរុបទាំងពីរជើង ៤-០។
ក្រុមរបស់លោក Pep នៅតែបង្ហាញទម្រង់លេងល្អរបស់ខ្លួនដដែល។ ជាក់ស្ដែងនៅជើងទី២នេះទៀត ពួកគេបន្ដឈ្នះលើ Monchengladbach បានក្នុងលទ្ធផល ២-០ ដដែល ដោយ១គ្រាប់សម្រេចបានដោយ De Bruyne នៅនាទី១២ និង១គ្រាប់ទៀតសម្រេចបានដោយ Gundogan នៅនាទី១៨។ សរុបទាំងពីរជើង Man City បានយកឈ្នះក្នុងលទ្ធផល ៤-០ ឯណោះ។
ក្រុម Man City ក្រោមការដឹកនាំរបស់លោក Pep នៅប៉ុន្មានប្រកួតមកនេះឃើញថាធ្វើបានល្អណាស់។ ពួកគេអាចរកគ្រាប់បាល់បាន និងរក្សាសំណាញ់ទីជិតល្អ មិនឱ្យដៃគូបុកចូលបាននោះទេ៕
ប្រភព៖ DailyMail