Jose Mourinho ៖ ខ្ញុំសឹងតែលាឈប់ហើយ នៅពេលក្លឹបទិញកីឡាករមិនបាន

លោក Jose Mourinho ​បាន​និយាយ​ប្រាប់​មិត្តភក្ដិ​ថា ​សឹងតែ​ដើរ​ចេញ​ពី​ក្លឹប Manchester United ​ទៅ​ហើយ ​ដោយសារ​តែ​មិន​អាច​ទិញ​ចូល​កីឡាករ​ថ្មី​មក​បាន។

Mourinho ​មាន​ការ​មិន​ពេញ​ចិត្ត​ខ្លាំង​មែនទែន ​សម្រាប់​ក្លឹប​ដែល​មិន​អាច​ទិញ​កីឡាករ​ចូល​បាន​ទៅ​តាម​អ្វី​ដែល​លោក​ចង់​បាន​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ​នេះ។

ជាមួយ​ការ​មិន​ពេញ​ចិត្ត​នេះ​ដែរ កីឡាករ​ក្នុង​ក្រុម​ទាំង​មូល​ហាក់​ដូច​មិន​សប្បាយ​ចិត្ត​ដូច​គ្នា ធ្វើ​ឱ្យ​ការ​បើក​រដូវ​កាល​ថ្មី​នេះ ​មិន​បាន​ល្អ​ឡើយ ​ដោយ​២​ប្រកួត ​ឈ្នះ​១​និង​ស្មើ​១។

ចំពោះ​រឿង​នេះ​ដែរ ​លោក Jose ​បាន​និយាយ​ប្រាប់​ទៅ​កាន់​មិត្តភក្ដិ​របស់​លោក​ថា​សឹង​តែ ដើរ​ចេញ​ពី​ក្លឹប​ទៅ​ហើយ ព្រោះ​មិន​អាច​ធ្វើ​អ្វី​តាម​ដែល​ចង់​បាន។ ខណៈ​ដែល​កីឡាករ​ខ្លួន​ចង់​បាន​វិញ ​ក៏​មិន​អាច​ទិញ​បាន​ថែម​ទៀត ​ព្រោះ​ការ​ចរចា​មិន​ត្រូវ​គ្នា។ មិត្តភក្ដិ​របស់ Jose ​បាន​ស្រង់​សម្ដី​អ្នក​ចាត់ការ​រូប​នេះ​ថា​៖ “ខ្ញុំ​សឹង​តែ​ចាកចេញ​ពី​ក្លឹប​ហើយ ​បើ​មាន​ក្លឹប​ដទៃ​ចង់​បាន”៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT