ក្រុម Real Madrid បានយកឈ្នះលើក្រុម Atalanta ក្នុងលទ្ធផល ៣-១ សម្រាប់ការប្រកួតជើងទី២ទៀត ដែលសរុបទាំងពីរជើង ៤-១ ឡើងវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ។
នៅជើងទី២នេះ ក្រុម Real Madrid ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ។ នៅតង់ទី១ Benzema បើកឆាករកបាន១គ្រាប់មុនទៅហើយនៅនាទី៣៤។ ខណៈដែលចូលដល់តង់ទី២វិញ ប្រធានក្រុម Ramos ថែមបាន១គ្រាប់ទៀតដោយប៉េណាល់ទីនៅនាទី៦០។ ជិតចប់ការប្រកួតទៅហើយ Murier ក៏រកបាន១គ្រាប់វិញឱ្យក្រុម Atalanta តែគ្រាន់តែកែបាល់វិញភ្លាម Asensio ក៏រកបាន១គ្រាប់បកវិញតែម្ដង។ ចប់ការប្រកួត Real Madrid យកឈ្នះក្នុងលទ្ធផល ៣-១ ហើយបើសរុបទាំងពីរជើង ៤-១។
ក្រុម Real Madrid បានក្លាយជាក្រុមទី១នៅអេស្ប៉ាញដែលបានឡើងដល់វគ្គ៨ក្រុមចុងក្រោយនេះ។ ស្របពេល Barcelona បានធ្លាក់ចេញក្រោមថ្វីជើង PSG ។ ក្រុម AT Madrid នឹងត្រូវប្រកួតនៅរាត្រីនេះ ទល់ក្រុម Chelsea ដែលកាលពីជើងទី១កន្លងទៅ ពួកគេបានចាញ់ក្នុងលទ្ធផល ១-០ ទៅហើយ៕
ប្រភព៖ DailyMail