៥ លើក​ដែល ម៉ៃ ថៃសាន់ ដាល់​គូ​ប្រកួត​ឲ្យ​សន្លប់​ប្រើ​ពេល​ខ្លី​បំផុត តែ​មិន​ទាន់​ឈ្នះ​កំណត់ត្រា​ពិភពលោក​នេះ​ទេ

មិន​ថា​អ្នក​គាំទ្រ​ចាស់​ថ្មី បើ​និយាយ​ដល់​ឈ្មោះ​អ្នក​ប្រដាល់ ៣ រូប​រួម​មាន Muhammad Ali, Mike Tyson និង Floyd Mayweather ជឿ​ថា​ប្រាកដ​ជា​មាន​អ្នក​ស្គាល់​ច្រើន ហើយ​អ្នក​ទាំង​នោះ​ក៏​បាន​គ្រោង​នៅ​កំណត់ត្រា និង​ស្ថិតិ​ជ័យជម្នះ​ធំៗ​រាប់​ភ្លេច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ដល់​ជ្រុង​មួយ​ពាក់ព័ន្ធ​នឹង​ការ​ដាល់​គូ​ប្រកួត​ឲ្យ​សន្លប់​ដោយ​ប្រើ​ពេល​ខ្លី​បំផុត ក្នុង​ចំណោម​អ្នក​ទាំង ៣ ​គឺ Tyson ធ្វើ​បាន​ល្អ​ជាង​គេ ខណៈ​អ្នក​ទាំង​ពីរ​ឯ​ទៀត​គឺ​ធ្លាប់​ប្រើ​ពេល​លឿន​បំផុត​លើស​ពី ១ នាទី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាង​ក្រោម​យើង​បង្ហាញ ៥ លើក​ដែល​ស្តេច​ប្រដាល់ Mike Tyson ​ប្រើ​ពេល​ខ្លី​បំផុត​លើ​សង្វៀន ដើម្បី​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ឬ​ការ​ដែល​ទទួល​បាន​លទ្ធផល KO៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) ការ​ប្រកួត​ទល់ Clifford Etienne

នៅ​ថ្ងៃ​ទី ២២ ​កុម្ភៈ ឆ្នាំ​២០០៣ ​នៅ​ឯ​សង្វៀន​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក កាល​នោះ Tyson មាន​អាយុ ៣៦ ឆ្នាំ ហើយ​ទើប​តែ​ទទួល​រង​បរាជ័យ​ក្រោម​ថ្វី​ដៃ​ Lewnox Lewis។ លុះ​ឆ្លង​មក​ដល់​ការ​ប្រកួត​ទល់ Clifford ​អ្នក​ប្រដាល់​ជាប់​រហ័ស​នាម “Iron Mike” បាន​វាយ​មិន​ដក​ដៃ រហូត​ដល់​វិនាទី ៤៩ លោក​បាន​ប្រើ​កណ្តាប់​ដៃ​ខាង​ស្តាំ ដាល់​ឲ្យ​គូ​ប្រជែង​ដួល​ភ្លាមៗ ហើយ​អាជ្ញាកណ្ដាល​ក៏​សម្រេច​បញ្ចប់​ការ​ប្រកួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) ការ​ប្រកួត​ទល់ Michael Johnson

នេះ​ជា​ការ​ប្រកួត​លក្ខណៈ​អាជីព​លើក​ទី ៨ សម្រាប់ Tyson ហើយ​វា​បាន​កើត​ឡើង​នៅ​សង្វៀន​ក្នុង​ទីក្រុង Atalanta ទឹកដី​សហរដ្ឋអាមេរិក ឆ្នាំ ១៩៨៥ ដោយ​ជា​ការ​ប៉ះ​គ្នា​ទល់​អ្នក​ប្រដាល់ Michael Johnson។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រឹម​តែ​ជាង ២០ វិនាទី​ដំបូង Tyson បាន​ដាល់​ចូល​គោលដៅ​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ធ្វើ​ឲ្យ Johnson ដួល​ម្តង​រួច​ទៅ​ហើយ លុះ​ក្រោក​មក​សារ​ជា​ថ្មី​រំលង​មក​ដល់​វិនាទី​ទី ៣៩ គេ​ក៏​ត្រូវ​មួយ​ដៃ​ចូល​មុខ​បន្ថែម​ទៀត នាំ​ឲ្យ​ដួល​សន្លប់​ភ្លាមៗ​ពេល​នោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ការ​ប្រកួត​ទល់ Ricardo Spain

នៅ​ឆ្នាំ​ដដែល​នោះ មុន​ការ​ប្រកួត​ទល់ Johnson ក្នុង​ការ​ប្រកួត​លើក​ទី ៧ Tyson ក៏​ធ្លាប់​បាន​ផ្តួល​គូ​ប្រកួត​មួយ​រូប​ផ្សេង​ទៀត​ឲ្យ​សន្លប់​ផង​ដែរ ហើយ​នោះ​គឺ​ជា​ជើង​ខ្លាំង Ricardo Spain ដែល Tyson ​ប្រើ​ពេល​ត្រឹម ៣៩ វិនាទី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​អាជ្ញាកណ្ដាល​គោះ​កណ្តឹង​ឲ្យ​ចាប់ផ្តើម​ភ្លាម Tyson បាន​ដាល់​ចុះ​ឡើង​យ៉ាង​រហ័ស ខណៈ​ដែល Ricardo បាន​ត្រឹម​ទប់។ ប៉ុន្តែ​គេ​មិន​អាច​ទ្រទ្រង់​បាន​យូរ​នោះ​ទេ ព្រោះ​កណ្ដាប់​ដៃ​ដ៏​ខ្លាំង​របស់ Tyson ចេះ​តែ​បន្ថែម​ចូល​គោលដៅ ហើយ​ក្រោយ​ដួល​ពីរ​លើក​ផ្ទួន​គ្នា​អាជ្ញាកណ្ដាល​ក៏​សម្រេច​បញ្ចប់​ការ​ប្រកួត។

២) ការ​ប្រកួត​ទល់ Robert Colay

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលង​បាន​ ៤ ខែ​ចូល​មក​ទល់​ខែ​តុលា នៅ​ឆ្នាំ​ដែល Tyson ឡើង​ដៃ​ដដែល​នោះ គេ​ក៏​បាន​ផ្តួល Robert Colay ឲ្យ​សន្លប់​ផង​ដែរ។ ត្បិត​បើ​កម្ពស់​របស់ Tyson រាង​ទាប​ជាង Colay បន្តិច​ក្តី ប៉ុន្តែ​គេ​បាន​ប្រើ​បច្ចេកទេស​ជ្រលោរ​ក្រោម​ឆ្វេង​ស្តាំ ​រហូត​បាន​ដាល់​ចូល​គោលដៅ​មួយ​ទំហឹង​ដៃ​ឆ្វេង នាំ​ឲ្យ​គូ​ប្រជែង​ដួល​ហើយ​លែង​បន្ត​ទៅ​មុខ​ទៀត​រួច។ កាល​នោះ Tyson ប្រើ​ពេល​ខ្លី​ជាង​កំណត់ត្រា​មុន​រយៈ​ពេល ២ វិនាទី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ការ​ប្រកួត​ទល់ Marvis Frazier

នេះ​ហើយ​គឺ​ជា​កំណត់ត្រា​ផ្តួល​គូ​ប្រកួត​យក​ឈ្នះ​ដោយ​លទ្ធផល KO ​ប្រើ​ពេល​ខ្លី​បំផុត​របស់ Tyson ដោយ​បាន​កើត​ឡើង​នៅ​ខែ​កក្កដា ឆ្នាំ ១៩៨៦ ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក។ កាល​នោះ​គឺ​ជា​ប្រកួត​ទី ២៥ ក្នុង​អាជីព ហើយ​ប៉ះ Marvis Frazier ស្តេច​ប្រដាល់ Mike Tyson ប្រើ​ពេល​ត្រឹម ៣០ វិនាទី​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ពេល​សន្លប់ Frazier បាន​ត្រូវ​ Tyson ដាល់​ចូល​ជា​ច្រើន​ដៃ ហើយ​ដល់​ថ្នាក់​ទន់​ជង្គង់ នាំ​ឲ្យ​អាជ្ញាកណ្ដាល​ធ្វើ​ការ​រាប់​ដល់ ១០ លុះ​លែង​មាន​ការ​ឆ្លើយតប​ក៏​សម្រេច​ប្រកាស​ឲ្យ Tyson ទទួល​ជ័យជម្នះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​កំណត់ត្រា​ទាំង ៥ របស់ Tyson ក៏​មិន​ទាន់​អាច​យក​ឈ្នះ​កំណត់ត្រា​ពិភពលោក នាម​អ្នក​ប្រដាល់​ដែល​អាច​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​ប្រើ​ពេល​ខ្លី​បំផុត​នោះ​ដែរ ខណៈ​ដែល​កំណត់ត្រា​ដ៏​អស្ចារ្យ​នេះ​គ្រោង​ដោយ​អ្នក​ប្រដាល់​ Mike Collins ធ្លាប់​ធ្វើ​បាន​ដោយ​ប្រើ​ពេល​ ៤ វិនាទី គ្រា​យក​ឈ្នះ​ទៅ​លើ Pat Brownson នៅ​ឆ្នាំ ១៩៤៧ ជា​ការ​កត់ត្រា​និង​ទទួល​ស្គាល់​ពី Guinnes World Records៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Bolavip​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT