លោក Jurgen Klopp បានបញ្ជាក់យ៉ាងច្បាស់ថានឹងមិនដាក់ឱ្យកីឡាករចំណូលថ្មី § ឱ្យចូលលេងឡើយ ប្រសិនបើរូបគេនៅមិនទាន់អាចសម្របខ្លួនជាមួយសមាជិកក្រុមបាន។
Fabinho ចូលរួមជាមួយក្រុម Liverpool ២ថ្ងៃប៉ុណ្ណោះ ក្រោយពីក្រុមនេះបរាជ័យវគ្គផ្ដាច់ព្រ័ត្រ Champions League ។ វត្តមានរបស់កីឡាករប្រេស៊ីលនេះ ត្រូវបានក្រុម Liverpool យកមកជំនួសតំណែងរបស់ Emre Can ។ លោក Klopp ប្រើពេលដល់១២ខែឯណោះ ដើម្បីតាមដានជើងរបស់ Fabinho នេះ មុនពេលសម្រេចចិត្តទិញយក ដោយដាក់តម្លៃខ្លួនខ្ពស់ជាងក្លឹប Arsenal និង Man Utd ទៅទៀត។
យ៉ាងណាមិញ វត្តមានរបស់គេនៅមិនទាន់ទាក់ចិត្តអ្នកចាត់ការនៅឡើយទេ អំឡុងពេលប្រកួតមិត្តភាពបើករដូវកាលនេះ។ ដោយលោក Klopp បានបញ្ជាក់ថានឹងមិនដាក់ឱ្យរូបគេលេងឡើយ ប្រសិនបើនៅតែមិនទាន់យល់ពីរបៀបលេងរបស់ក្រុមទាំងមូល។ លោក ចង់ឱ្យ Fabinho មើលតាមគំរូកីឡាករចំណូលថ្មីឯទៀត ដើម្បីងាយស្រួលសម្របខ្លួនជាមួយហង្សក្រហម៕ប្រភព DailyMail