ប្រធានក្លិបខ្លារខិនមានរិទ្ធ បានហៅវិធានការរបស់សហព័ន្ធគុនខ្មែរ ថា គ្មានប្រសិទ្ធភាព

ភ្នំពេញៈ ការ​នាំ​កីឡាករ​ខ្មែរ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ ខុស​ច្បាប់ ​ឬ​អាច​និយាយ​តាម​ពាក្យ​មហា​ជន​ថា ​«​រត់​ពន្ធ​កីឡា​ទៅ​ប្រ​កួត​គ្មាន​ច្បាប់» ​នៅ​តែ​រក​មុខ​អ្នក​ទទួល​ខុស​ត្រូវ​ មិន​ឃើញ​ដដែល​ ខណៈ​កីឡាករ​កម្ពុជា នៅ​តែ​បាន​បង្ហាញ​វត្ត​មាន ក្នុង​​កម្ម​វិធី MAX Muay Thai​ នៅ​ទី​ក្រុង​ផាតាយ៉ា ប្រទេស​ថៃ កាល​ពី​ថ្ងៃសៅរ៍។

ប្រធាន​ក្លិប​ប្រ​ដាល់​ខ្លារខិន​មាន​រិទ្ធ​​ ​បានចាត់​ទុក វិធានការ​​ទប់​ស្កាត់ និង​រក​ឈ្មួញ​ប្រដាល់​​ ឲ្យ​ទទួល​ខុស​​ត្រូវ លើក​ការ​នាំ​កីឡាករ​ទៅ​ប្រកួត​ខុស​ច្បាស់​នេះ​ថា «គ្មាន​ប្រសិទ្ធ​ភាព» ព្រោះ​បញ្ហា​នេះ​​លោក តែម ម៉ឺន ​ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ ​បាន​ប្រកាស​ចាត់​វិធាន​ការ តាំង​ពី ​ខែ​មីនា ​ឆ្នាំ​២០១៨​ ប៉ុន្តែនៅ​តែ​គ្មាន​ប្រ​សិទ្ធភាព ក្នុង​ការ​ស្វែង​រក​​បុគ្គល ​ឬ​ឈ្មួញ​​ប្រដាល់ ដែល​បាន​លួច​យក​កីឡាករ​ពី​ក្លិប​របស់​គេ ទៅ​​ប្រកួត​​ដោយ​គ្មាន​ការ​អនុញ្ញាត​។​

អ្នក​ស្រី ​ឡុង ​រ៉ាវី ​ប្រធាន​ក្លិប​ប្រ​ដាល់​ខ្លារខិន​មាន​រិទ្ធ​​ បាន​ប្រតិកម្ម​ភ្លាមៗ ​គឺ​បន្ទាប់​ពី​​អ្នកស្រី ​បាន​ឃើញ​ការ​ប្រ​កួត​របស់​កីឡាករ ​ម៉ឺន ​ដា ​ជា​កូន​សិស្ស​ក្នុង​ក្លិប​របស់​​អ្នក​ស្រី ឡើង​​ប្រកួត​ល្មើស​ច្បាប់​ម្តង​ទៀត ​នៅ​យប់​ថ្ងៃ​សៅរ៍​ ទី​២២ ​ខែ​មេសា​ ឆ្នាំ​២០១៨ ​ដែល​ផ្សាយ​ផ្ទាល់​ពី​ទី​ក្រុង​ផាតាយ៉ា ​ប្រទេស​ថៃ​ ​ក្នុង​កម្ម​វិធី MAX Muay Thai ​។​

អ្នក​ស្រី បាន​ប​ញ្ជាក់​​ថា៖​ ​«​សហព័ន្ធ​ គួរ​​តែ​រក​មុខ​មន្ត្រី ​ដែល​ជា​ឈ្មួញ​កណ្តាល​នាំ​កីឡាករ​កម្ពុជា ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ខុស​ច្បាប់​​នោះ​ឲ្យ​ឃើញ​ ដើម្បី​ដាក់​ពិន័យ ​និង​​ត្រូវ​ធ្វើ​ឲ្យ​ស្មើ​ភាព​គ្នា ​​ព្រោះ​​កន្លង​មក ​ធ្វើ​បាន​តែ​ចំពោះ​​អ្នក​តូច​តាច ​ប៉ុន្តែ​អ្នក​ធំ ​លាក់​មុខ ​រក​មិន​ឃើញ​ និង​មិន​ដែល​ព្រមាន​នោះ​ទេ​ ឬ​មួយ​សហព័ន្ធ ​គ្មាន​សមត្ថភាព​គ្រប់​គ្រង​?​»​។

គួរ​រំឭក​ថា កីឡាករ ម៉ឺន ​ដា​ ធ្លាប់​ត្រូវ​បាន​ឈ្មួញ​ប្រដាល់ នាំ​ទៅ​ប្រកួត ដោយ​គ្មាន​ការ​អនុញ្ញាតពី​ក្លិប និង​សហព័ន្ធ ម្តង​ហើយ កាល​ពី​​ខែ​មីនា កន្លង​មក​នោះ ដោយកាល​នោះ ម៉ឺន ដា បាន​យក​ឈ្នះ​អ្នក​ប្រដាល់​ថៃ ដើម្បី​ឈ្នះ​បាន ​ខ្សែ​ក្រវាត់ The Global Fight ហើយ​កាល​ពី​ថ្ងៃសៅរ៍ កន្លង​មក​នេះ ម៉ឺន ដា បានចេញ​ទៅ​ប្រកួត​ក្នុង​កម្ម​វិធី MAX Muay Thai ម្តង​ទៀត ដោយ​ទទួល​បាន​ស្មើ​គ្នា​ជាមួយ​ថៃ។

លោក​ តែម​ ម៉ឺន ​ប្រធាន​សហព័ន្ធកីឡា​ប្រ​ដាល់​គុន​ខ្មែរ ​មិន​អាច​ទាក់​ទង​សុំការ​​ពន្យល់​លើ​ករណី​ឈ្មួញ​ប្រដាល់​​នាំ​កីឡាករ ​ទៅ​ប្រ​កួត​ល្មើស​ច្បាប់​សារ​ជា​ថ្មី​នេះ​បាន​ទេ​​​។ ​ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​​របស់​សហព័ន្ធ ​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ បាន​​ប្រាប់​​ថា ​នៅ​​ថ្ងៃ​ចន្ទ​នេះ ​នឹង​ធ្វើ​របាយ​ការណ៍​ ​ជូនទៅលោក​​ប្រ​ធាន​(តែម ម៉ឺន) ​ដើម្បី​ចាត់​វិធាន​ការ ​និង​ស្វែង​រក​មុខ​អ្នក​នាំ​កីឡាករ​ទៅ​ប្រ​កួត​ល្មើស​ច្បាប់​នៅ​ក្រៅ​ប្រទេស​នោះ​។​
គួរ​​បញ្ជាក់​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​រៀបចំ​ព្រឹត្តិការណ៍ ​MAX Muay Thai ​ប៉ុស្តិ៍​លេខ​៨​ថៃ​ តែង​តែ​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ខ្មែរ ​ឡើង​ប្រ​កួត​ជា​និច្ច ​ប៉ុន្តែ​មិន​ទាន់បាន​​សហ​ការ​ជា​ផ្លូវ​ការ​ជា​មួយ​សហព័ន្ធ​កីឡា​ប្រ​ដាល់​គុន​ខ្មែរ​នូវ​ឡើយ ​ហើយ​ពេល​ខ្លះ​កីឡាករ​កម្ពុជា​ទៅ​ប្រ​កួត​គ្រាន់​តែ​បង្គ្រប់​កិច្ច​ ក្នុង​ឋានៈ​ជា​អ្នក​ចាញ់​គេ ​ទាំង​គ្មាន​សមត្ថភាព​ តដៃ​ជា​មួយ​គេ​បាន​ផង ​គឺ​សន្លប់​មិន​គ្រប់​ទឹក​៕​

  • ប្រធានក្លិបខ្លារខិនមានរិទ្ធ បានហៅវិធានការរបស់សហព័ន្ធគុនខ្មែរ ថា គ្មានប្រសិទ្ធភាព