Antonio៖ “Ronaldo មាន​ការ​ខក​ចិត្ត​ជាង Messi នៅ​រយៈ​ពេល​ចុង​ក្រោយ”

អតីត​ជើង​ចាស់​សញ្ជាតិ​អ៊ីតាលី​លោក Antonio Di Gennaro ដែល​ធ្លាប់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​នៅ​ព្រឹត្តិការណ៍ World Cup ​ឆ្នាំ ១៩៨៦ បង្ហាញ​ការ​យល់​ឃើញ​ថា នៅ​ពេល​ចុង​ក្រោយ​នេះ​គឺ Cristiano Ronaldo មាន​ការ​ខក​ចិត្ត​ជាង​ Lionel Messi បើ​ទោះ​បី​ជា​រជ្ជកាល​របស់​អ្នក​ទាំង​ពីរ​ហាក់​ត្រៀម​នឹង​បញ្ចប់​ព្រម​គ្នា​ក៏​ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត​កីឡាករ​ទាំង​ពីរ​បាន​ធ្លាក់​ចេញ​ពី​វគ្គ ១៦ ក្រុម​នៅ UCL ក្នុង​ឆ្នាំ​តែ​មួយ​ដូច​គ្នា ពោល​គឺ​មិន​ធ្លាប់​កើត​មាន​តាំង​ពី ១៦ ឆ្នាំ​មុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់​លោក Di Gennaro និយាយ​លើ​ប៉ុស្តិ៍ RAI ​បែប​នេះ​ថា៖ “កន្លង​ផុត​ប៉ុន្មាន​ឆ្នាំ​មក​នេះ ខ្ញុំ​គិត​ថា Cristiano Ronaldo គឺ​មាន​ការ​ខក​ចិត្ត​ជាង Messi ដោយ​ខ្ញុំ​មិន​ធ្លាប់​ឃើញ Ronaldo បែប​នេះ​ពី​មុន​មក​ទេ ហើយ​ជាមួយ​ការ​ឲ្យ​តម្លៃ​ទៅ​លើ​ក្រុម Porto ក៏​ដោយ តែ​ការ​ធ្លាក់​ជាមួយ​លទ្ធផល​បែប​នេះ​គឺ​វា​ពិបាក​នឹង​និយាយ​ខ្លាំង​ណាស់ ហើយ​ជា​ពិសេស​សម្រាប់​ក្រុម​ល្អ​ដូច​ជា Juventus ពួក​គេ​នឹង​យល់​ហើយ​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ឆ្នាំ​ក្រោយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ថា​មាន​ភាគរយ​ច្រើន​ដែល​តារា​ឆ្នើម​កីឡាករ​ព័រទុយហ្គាល់​អាច​នឹង​ចាកចេញ​នៅ​បញ្ចប់​រដូវ​កាល ក្រោយ​ចាយ​ពេល ៣ រដូវ​កាល​នៅ​សេះ​បង្កង់​តែ​មិន​ទាន់​ស្គាល់​រសជាតិ​ឆ្លង​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ​នៅ UCL៕

ប្រភព៖ SportBible

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT