កីឡាការិនីកូនកាត់ខ្មែរ- អាមេរិក Jessa Khan ទទួលបានមេដាយមាសកីឡាករជឺជីតស៊ូហើយ ក្រោយពីយកឈ្នះលើកីឡាការិនី អារ៉ាប់រួម ក្នុងលទ្ធផលឈ្នះដាច់ ដោយឈ្នះក្បាច់ក្លេ ។
នេះជាមេដាយមាសទី១សម្រាប់កម្ពុជានៅ Asian Games 2018 នាប្រទេសឥណ្ឌូណេស៊ីនេះ។ ខណៈដែលកម្ពុជានៅសល់ប្រភេទកីឡាម៉ូតូទឹក និងកីឡាផ្សេងៗទៀត ដែលត្រូវប្រកួតបន្ដបន្ទាប់។ ដោយឡែក វាក៏ជាមេដាយមាសទី២សម្រាប់ប្រវត្តិសាស្ត្រកម្ពុជានៅ Asian Game ផងដែរ ព្រោះថាមេដាយមាសលើកទី១របស់កម្ពុជា គឺនៅ Asian Game 2014 ដោយ ស៊ន សៀវម៉ី ជាអ្នកធ្វើបានសម្រេច៕