ក្រុមអ្នកមានបារាំង PSG ចាប់អារម្មណ៍ទិញយកខ្សែប្រយុទ្ធ Cristiano Ronaldo ពីក្រុម Juventus បន្ទាប់ពីមានការរិះគន់ច្រើនទៅលើទម្រង់លេងរបស់កីឡាករព័រទុយហ្គាល់រូបនេះ។
បន្ទាប់ពីក្រុម Juventus ធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុម Porto មក មានមតិជាច្រើនបានរិះគន់ទៅលើទម្រង់លេងរបស់ Ronaldo ជាខ្លាំង។ ការរិះគន់នេះ ទំនងជាធ្វើឱ្យអតីតកីឡាករ Real Madrid រូបនេះត្រូវចាកចេញពីអ៊ីតាលីហើយ នៅរដូវកាលក្រោយនេះ។
ឃើញឱកាសល្អនេះហើយ ទើបបានជាក្រុម PSG ចង់ទាក់ទងនាំយក Ronaldo មកនៅបារាំង។ ថ្នាក់ដឹកនាំក្រុម PSG ជឿជាក់ថារឿងនេះនឹងអាចកើតមានបាន ព្រោះពួកគេមានទំនាក់ទំនងល្អជាមួយភ្នាក់ងារទីផ្សាររបស់ Ronaldo ខ្លាំងណាស់។ លោក Mendes បានស្វែងរកកីឡាករនិងធ្លាប់ស្និទ្ធស្នាលជាមួយម្ចាស់ក្លឹប PSG នៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕ប្រភព Dailymail