Fabio Capello បានកោតសរសើរមិនដាច់ពីមាត់ដល់ Lionel Messi បើទោះបីជាក្រុម Barcelona មិនអាចឆ្លងផុតទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ Champions League ដោយធ្លាក់ក្រោមថ្វីជើងរបស់ក្រុមបារាំង Paris Saint-Germain។
សរុបទាំងពីរជើងអ្នកមានបុណ្យចាញ់ ៥-២ ប៉ុន្តែនៅជើងទី ២ គេឃើញថា Barcelona លេងបានល្អខ្លាំង ហើយសូម្បីតែ Capello ក៏និយាយថា៖ “ខ្ញុំឃើញ Leo លេងតទល់ PSG គឺពិតជាអស្ចារ្យខ្លាំង ដោយមាន Marquinhos និង Keylor Navas ទេអាចបញ្ឈប់គេបានក្នុងប្រកួតនោះ ដោយគេបានបង្ហាញឲ្យឃើញជាថ្មីថា គេជាកីឡាករមានទេពកោសល្យគ្មាននរណាប្រដូច”។
លោកសង្កត់ធ្ងន់៖ “កីឡាករដទៃប្រហែលអាចឈ្នះ Ballon d’Or ដូចជា Cristiano Ronaldo តែសម្រាប់ Messi គេជាមនុស្សមានទេពកោសល្យខ្លាំងណាស់ ដោយតាមរយៈល្បឿននិងគុណភាពលេងរប់សគេ គឺគ្មាននរណាអាចមកប្រៀបធៀបបានឡើយ គេអាចប្រើជើងទាំងសងខាងដូចមនុស្សទូទៅគេប្រើដៃរបស់ពួកគេអ៊ីចឹង ហើយប៉ះ PSG ខ្ញុំឃើញ Messi និង Barcelona លេងបានយ៉ាងល្អ”។
បញ្ជាក់ថា Messi នឹងផុតកុងត្រាជាមួយ Barcelona នៅចុងខែមិថុនាខាងមុខ តែតាមរយៈការឡើងកាន់តំណែងនៃប្រធានក្លឹបថ្មីលោក Joan Laporta ធ្វើឲ្យគេជឿថា មានភាគរយខ្ពស់ដែល M10 អាចនឹងបន្តច្រើនជាងចាកចេញ៕
ប្រភព៖ Marca