ក្រុម Spurs បានយកឈ្នះលើក្រុម Dinamo Zagreb បានក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតជើងទី១ ពានរង្វាន់ Europa League វគ្គ១៦ក្រុមចុងក្រោយ។
សម្រាប់ការប្រកួតខាងលើនេះដែរ Harry Kane រកបានដល់ទៅ២គ្រាប់ម្នាក់ឯងដើម្បីជួយក្រុមរបស់លោក Jose Mourinho កក់ក្ដៅសម្រាប់ជើងទី១នេះ។ យ៉ាងណាមិញអ្វីដែលជាកង្វល់សម្រាប់លោក Jose នៅពេលនេះ គឺអ្នករកគ្រាប់បាល់បាននោះតែម្ដង។ Kane បានឈឺចាប់ជង្គង់នឹងប្ដូរចេញក្រោយពីរកបាន២គ្រាប់ហើយ។
យ៉ាងណាមិញ ក្រោយពីស្អំទឹកកកទៅ ឃើញថាកន្លែងឈឺបានធូរស្បើយ។ លោក Jose រំពឹងថាប្រធានក្រុមម្នាក់នេះ នឹងអាចចូលលេងបានទល់ក្រុម Arsenal ក្នុងក្របខណ្ឌ Premier League ផងដែរ៕ប្រភព Dailymail