គិតមកដល់​ល្ងាច​នេះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តដំណើការ​ដល់​ណាហើយ?

ការប្រកួតសន្សំពិន្ទុវិលជុំក្នុងពូលថ្នាក់ខេត្ត សប្តាហ៍ទី៤ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៥ កាលពីល្ងាចថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ ដែលមាន៣ប្រកួតនោះ គឺក្រុមមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ, មន្ទីរអប់រំយុជន និងកីឡាខេត្តកំពង់ឆ្នាំង និងក្រុមសូហ្វីយ៉ាប៉ៃលិន សុទ្ធតែស្វែងរកបាន៣ពិន្ទុដូចគ្នា បន្ទាប់ពីបានយកឈ្នះលើគូប្រកួតរៀងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣ក្រុមដែលរកបាន៣ពិន្ទុនេះ រួមមាន៖​ ក្រុមភ្ញៀវ មន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូង ឃ្មុំ បានយកឈ្នះក្រុមម្ចាស់ផ្ទះ អធិរាជដំរីឦសានខេត្តរតនគីរី ដោយលទ្ធផល ៧ទល់១, ក្រុមភ្ញៀវ មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានប្រកួតឈ្នះក្រុមម្ចាស់ផ្ទះ រដ្ឋបាលខេត្តតាកែវ ដោយលទ្ធផល ៤ទល់១ ខណៈម្ចាស់ផ្ទះ សូហ្វីយ៉ាប៉ៃលិនបានយកឈ្នះ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ ដោយលទ្ធផល ៥ទល់២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតមកដល់ការបញ្ចប់សប្តាហ៍ទី៤ នៃក្រុមទាំង៣​នេះ គឺខេត្តត្បូងឃ្មុំ ដែលឆ្លងកាត់៣ប្រកួត ឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុ ឈរលើកំពូលតារាងក្នុងពូល ច ខណៈ៤ប្រកួតរបស់ខេត្តកំពង់ឆ្នាំងឈ្នះ២ ស្មើ១ និងចាញ់១ប្រកួត មាន៧ពិន្ទុ ឈរនៅលេខ២បណ្តោះអាសន្ន ក្នុងពូល ក ស្របពេលដែល៤ប្រកួតរបស់សូហ្វីយ៉ាប៉ៃលិន ឈ្នះ២ ស្មើ១ និងចាញ់១ មាន៧ពិន្ទុ ឈរនៅលេខ២ ក្នុងពូល ខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតមកដល់ពេលនេះ ការប្រកួតមួយចំនួនត្រូវបានលើកពេលជាបន្តបន្ទាប់ ហើយកម្មវិធីដែលបានគ្រោងទុក ក្នុង១សប្តាហ៍មាន៩ប្រកួតនោះ លេងបានត្រឹមតែ ៦ប្រកួតប៉ុណ្ណោះ ដោយត្រូវបន្តការប្រកួត នៅពេលខាងមុខជាបន្តបន្ទាប់ ដោយការលើកពេលប្រកួតនេះ ដោយសារស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសគឺព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅតែបង្កផលប៉ះពាល់យ៉ាងខ្លាំង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT