ការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Asian Games ២០១៨ បានដំណើរការតទៅទៀតហើយ ដោយក្នុងនោះគេបានឃើញថា ជម្រើសជាតិវៀតណាម បានយកឈ្នះបារ៉ែន ១-០ ឈានជើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ដែលនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ពួកគេក្នុងព្រឹត្តិការណ៍កីឡាករនេះ។
ឈុតដែលពួកគេប្រើប្រាស់ក្នុងព្រឹត្តិការណ៍ Asian Games នេះ គឺជាក្រុមកីឡាករដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រ AFC U-23 Championship កាលពីដើមឆ្នាំ ២០១៨កន្លងទៅ ដោយក្នុងនោះពួកគេបញ្ចូលកីឡាករលើើសអាយុ ៣នាក់ មកពីជម្រើសជាតិឈុតធំ។
តើពួកគេនឹងអាចបង្កើតកំណត់ត្រាជោគជ័យដូចក្នុងពាន AFC ដែរឬទេ ? ខណៈនៅវគ្គ ៨ក្រុមចុងក្រោយ U-23 វៀតណាម នឹងត្រូវជួប ស៊ីរ៊ី ពោលគឺនៅថ្ងៃទី ២៧ ខាងមុខនេះ ។
ក្រុមអាស៊ាន ២ទៀត នឹងត្រូវប្រកួតក្នុងថ្ងៃសុក្រនេះសម្រាប់វគ្គ ១៦ក្រុមចុងក្រោយដែលនៅសល់ ដោយ ម៉ាឡេស៊ី ជួប ជប៉ុន រីឯម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ជួបអារ៉ាប់រួម ៕