អ្នកចាំទី Keylor Navas បានសង្គ្រោះបាល់១គ្រាប់ពីការស៊ុតរបស់ Lionel Messi កាលពីយប់មិញនេះ ដើម្បីជួយក្រុម PSG ស្មើ Barcelona ១-១ និងបានឡើងទៅវគ្ក៨ក្រុមចុងក្រោយ។
ក្រោយពីធ្វើបានល្អនេះហើយ Navas បាននិយាយក្រោយចប់ការប្រកួតថា៖ “ខ្ញុំសប្បាយចិត្ត ព្រោះនេះជាប្រកួតលំបាកមួយ។ ស៊ុតប៉េណាល់ទី គឺតែងតែពិបាកក្នុងការសង្គ្រោះណាស់ ជាពិសេសពីជើងរបស់ Messi ផងនោះ ប៉ុន្តែអរគុណដល់ព្រះដែលឱ្យខ្ញុំធ្វើវាបាន”។
រំលឹកថាអ្នកចាំទីខាងលើនេះធ្លាប់ជួប Messi ជាច្រើនលើកមកហើយ កាលលេងឱ្យក្រុម Real Madrid ។ ជាពិសេស Navas នេះទៀតសោត ធ្លាប់លើកពានរង្វាន់ UEFA Champions League ជាច្រើនលើកមកហើយ អំឡុងពេលរូបគេលេងឱ្យក្រុមអធិរាជស។ ដូច្នេះអាចនិយាយបានថាបទពិសោធក្នុងការលេងពានទ្វីបអឺរ៉ុបនេះគឺជោកជាំហើយ៕ប្រភព Marca