ក្រុម Liverpool បានឡើងទៅវគ្ក៨ក្រុមចុងក្រោយហើយ ក្រោយពីយកឈ្នះលើក្រុម Leipzig ក្នុងលទ្ធផល ២-០ នៅជើងទី២ទៀត សរុបឈ្នះ ៤-០ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ។
កាលពីជើងទី១កន្លងទៅ Liverpool បានយកឈ្នះក្នុងលទ្ធផល ២-០ រួចម្ដងមកហើយ។ ខណៈដែលជើងទី២នេះ ពួកគេនៅតែធ្វើបានល្អដដែល ដោយបន្ដឈ្នះថែម ២-០ ទៀត។ ដោយ២គ្រាប់នៅយប់មិញនេះ ធ្វើបានសម្រេចដោយ Salah ១គ្រាប់ និង Mane ១គ្រាប់។
គេសង្កេតឃើញថាទម្រង់លេងរបស់ក្រុម Liverpool ចាប់ផ្ដើមល្អឡើងវិញហើយសម្រាប់ការប្រកួតនេះ។ Fabinho ដែលកន្លងមកត្រូវទៅជួយនៅតំបន់ការពារនោះ ស្រាប់តែឃើញឡើងមកលេងតំបន់បម្រើវិញ ហើយក៏ជួយក្រុមបានច្រើនខ្លាំងមែនទែនផងដែរ៕ប្រភព Dailymail