មិន​ទាន់​បាន​មួយ​ឆ្នាំ​ស្រួលបួល​ផង Timo Werner អេះអុញ​ចង់​ដើរ​ចេញ​ពី Chelsea ហើយ

តាម​របាយការណ៍​ពី Football Insider បាន​ចុះ​ផ្សាយ​ថា ខ្សែ​ប្រយុទ្ធ Timo Werner បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ចាកចេញ​ពី​ក្លឹប Chelsea ក្រោយ​ពី​ចុះ​ហត្ថលេខា​ផ្ទេរ​ចេញ​ពី RB Leipzig កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លង​កាត់​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​មក​នេះ គេ​ឃើញ​ថា​កីឡាករ​វ័យ ២៥ ឆ្នាំ​ហាក់​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ ពោល​ចាប់​តាំង​ពី​ជំនាន់​លោក Frank Lampard ដោយ​នៅ ២៧ ប្រកួត គេ​រក​បាន​ត្រឹម ៥ គ្រាប់ វា​ខុស​ពី​រដូវ​កាល​មុន​កាល​នៅ​អាល្លឺម៉ង់​រក​បាន​ដល់​ទៅ ២៨ គ្រាប់​ឲ្យ​ក្រុម​ចាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ចុង​ក្រោយ​នេះ​គេ​ទំនង​ជា​លែង​ទទួល​បាន​ការ​ជឿជាក់​ពី​អ្នកចាត់ការ​លោក Thomas Tuchel ថែម​ទៀត ដោយ​ជានិច្ចកាល​រមែង​ត្រូវ​បាន​ប្តូរ​ចេញ​សឹង​គ្រប់​ការ​ប្រកួត ហើយ​ប្រកួត​ខ្លះ​ពុំ​បាន​ជាប់​ជម្រើស​ដំបូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា កុងត្រា​របស់​គេ​ជាមួយ​ម្ចាស់ដី Stamford Bridge ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ឯ​ណោះ ហើយ​បើ​ចាកចេញ​នៅ​ពេល​ខាង​មុខ​អាច​ជា​មាន​តម្លៃ​ផ្ទេរ​ប្រមាណ ៧០ លាន​អឺរ៉ូ ពោល​គឺ​ចុះ​ទាប​ជាង​មុន ១០ លាន​អឺរ៉ូធៀបនឹងហាងឆេងធ្លាប់ឡើងដល់ ៨០ លានអឺរ៉ូរយៈពេលមុន៕ ប្រភព៖ Goal

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT