Pirlo ​មិន​ខ្លាច​ក្នុង​ការ​ត្រូវ Juventus ​បណ្ដេញ​ចេញ​ទេ​

​ក្រុម Juventus ​បាន​របូត​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ទៅ​ហើយ ​ក្រោយ​ពី​ចាញ់​ក្រុម Porto ​។

​ការ​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​នៅ Champions League ​នេះ​បាន​ធ្វើ​ឱ្យ​កៅអី​របស់​លោក Pirlo ​ឡើង​កម្ដៅ​ខ្លាំង​ហើយ។ តែ​យ៉ាងណា​ក៏​ដោយ ​សម្រាប់​សាមី​ខ្លួន​វិញ ​បាន​បញ្ជាក់​ថា​មិន​ខ្វល់​ចំពោះ​រឿង​ដេញ​ឬ​មិន​ដេញ​ទេ។ ​លោក​ចង់​ដឹក​នាំ​ក្រុម​ឱ្យ​បាន​ល្អ​បំផុត ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​មិន​មែន​មើល​តែ​លទ្ធផល​មួយ​មុខ​ទេ។

​អ្នក​ចាត់ការ​ដែល​ធ្លាប់​ជា​អតីត​កីឡាករ Juventus ​ធ្លាប់​បាន​និយាយ​ថា​៖ “ខ្ញុំ​ជា​គ្រូ​បង្វឹក Juventus ​ខ្ញុំ​មក​ទី​នេះ​ដើម្បី​ជួយ​ក្រុម។ ​យើង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ឆ្នាំ​ដើម្បី​អភិវឌ្ឍ​ក្រុម។ ​លទ្ធផល​តែ​មួយ​មុខ ​មិន​មែន​ជា​អ្វី​ដែល​ជា​គោលដៅ​របស់​លោក​ឡើយ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT