Haaland ​ស៊ុត​២​គ្រាប់​ទៀត ​ជួយ​Dortmund ទម្លាក់ Sevilla ​ឡើង​វគ្គ​៨​ក្រុម​ UCL​

​ក្រុម Borussia Dortmund ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ ​ក្រោយ​ពី​លេង​ស្មើ ២-២ ​ជាមួយ​ក្រុម Sevilla ​នៅ​ជើង​ទី​២ ​ខណៈ​ដែល​សរុប​ទាំង​ពីរ​ជើង​ទៅ ​៥-៤​។

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Haaland ​នៅ​តែ​បន្ដ​ទម្រង់​លេង​ល្អ​របស់​ខ្លួន​ទៀត ​ដោយ​រក​បាន​ដល់​ទៅ​២​គ្រាប់​មុន​ឱ្យ​ក្រុម Dortmund ​នៅ​នាទី​៣៥ ​និង​៥៤។ ​ដោយ​ឡែក​២​គ្រាប់​របស់​ក្រុម Sevilla ​វិញ ​ធ្វើ​បាន​នៅ​នាទី Nesyri ​នាទី​៦៨ ​និង​៩០+៦។ ​ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ២-២ ​នៅ​ជើង​ទី​២​នេះ។ ដោយ​ឡែក​ដោយសារ​ជើង​ទី​១​កន្លង​ទៅ Dortmund ​បាន​ឈ្នះ ៣-២ ​ទៅ​ហើយ ដូច្នេះ​សរុប​ទាំង​ពីរ​ជើង ​៥-៤ ​ក្រុម Dortmund ​ជា​អ្នក​ឡើង​ទៅ​វគ្គ​បន្ដ។

​និយាយ​ពី​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Haaland ​វិញ​កំពុង​ធ្វើ​បាន​ល្អ​និង​ត្រូវ​បាន​គេ​សរសើរ​ខ្លាំង​មែនទែន។ ​រូបគេ​រក​គ្រាប់​បាល់​បាន​សឹង​គ្រប់​ប្រកួត​ទៅ​ហើយ ​និង​ជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ក្រុមDortmund ​នា​រដូវ​កាល​នេះ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT