អ្នក​វិភាគ៖ Zidane ​សក្ដិសម​ជំនួស​តំណែង Jose ​នៅ Man Utd ​បំផុត

អ្នក​វិភាគ​នៅ​អង់គ្លេស ​បាន​គិត​ថា​លោក Zidane ​គឺ​ជា​បេក្ខភាព​ល្អ​បំផុត ​សម្រាប់​ជំនួស​លោក Jose Mourinho ​ប្រសិន​បើ​ក្លឹប Man Utd ​សម្រេច​បណ្ដេញ​អ្នក​ចាត់ការ​ព័រទុយហ្គាល់​នេះ​ចោល។

ក្រោយ​ពី​លោក Jose ​ដឹក​នាំ​ក្រុម Man Utd ​មិន​ល្អ​ប៉ុន្មាន​ប្រកួត​មក​នេះ ​មាន​ដំណឹង​ជា​ច្រើន​រិះគន់​ចំពោះ​លោក ​ហើយ​ចង់​បាន​អ្នក​ចាត់​ការ​ថ្មី​មក​ជំនួស។ ​ក្នុង​នោះ Zidane ​ជា​បេក្ខភាព​ឈាន​មុខ​គេ ​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​បាន ​ព្រោះ​ថា​លោក​មាន​ទំនាក់ទំនង​ល្អ​ណាស់​ជាមួយ​កីឡាករ ​ជា​ពិសេស​ការ​ដឹក​នាំ Real Madrid ​២​ឆ្នាំ​កន្លះ ​លើក​ពាន UEFA Champions League ​បាន​៣​ដង។

ជាមួយ​គ្នា​នោះ ​ក្រុម​អ្នក​វិភាគ​របស់​អង់គ្លេស ​ក៏​យល់​ស្រប​ទៅ​តាម​គំនិត​របស់​អ្នក​គាំទ្រ​ដែរ។ ពួកគេ​បាន​មើល​ឃើញ​សមត្ថភាព​របស់ Zidane ​អាច​ស្រោចស្រង់​បិសាច​ក្រហម​ឱ្យ​ត្រលប់​ទៅ​រក​ភាព​ខ្លាំង​វិញ​បាន។ កំណត់ត្រា​ដឹក​នាំ Real Madrid ​នឹង​ធ្វើ​ឱ្យ​កីឡាករ​ល្បី​ៗ​ជា​ច្រើន​ចង់​ចូល​រួម​ជាមួយ Man Utd ​វិញ ​ប្រសិន​បើ​លោក​មក​ដឹក​នាំ។ ស្រប​ពេល​បច្ចុប្បន្ន ​មាន​កីឡាករ​មួយ​ចំនួន​លែង​ទុក​ចិត្ត​លើ​ការ​ដឹក​នាំ​របស់​លោក jose ​ទៅ​ហើយ។ តួយ៉ាង​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ ​បិសាច​ក្រហម​ព្យាយាម​ទាក់ទង​ទិញ​យក​ខ្សែ​ការពារ​ច្រើន​រូប​ណាស់ តែ​ចុង​ក្រោយ​គ្មាន​នរណា​ម្នាក់​ឡើយ៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT