ជំនួបសប្ដាហ៍​ទី២រវាង វិសាខា vs ប៉ូលិស ណាហ្គាវើលដ៏និងទ័ពត្រូវ​លើក​ទៅ​លេង​នៅ​ថ្ងៃនេះវិញ

តាមរយៈសេចក្ដី​ប្រកាស​​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​កីឡាបាល់​ទាត់​កម្ពុជា ហៅ​កាត់​ថា​ CNCC ជំនួប​ប្រកួត​រវាង​ម្ចាស់​ផ្ទះវិសាខា ដែល​ត្រូវ​ជួប​ក្លិបបាល់​ទាត់​នគរបាលជាតិ​នៅ​ថ្ងៃ​ទី២០​ខែ​មេសាឆ្នាំ២០២១​នៅ​កីឡដ្ឋាន​ ព្រីនស៍​ដែល​ជាការ​ប្រកួត​ទី​០៨ និង​ការ​ប្រកួត​ទី​១២​រវាង​ ក្លិបបាល់​ទាត់​ណាហ្គាវើលដ៏​ជាមួយ​ក្រុម​កងយោធិពលខេមរភូមិន្ទ​នៅ​កីឡដ្ឋាន​ Smart RSN Stadium ត្រូវ​លើក​ពេលទៅលេង​នៅ​ថ្ងៃ​ទី​២០​ខែ​មីនាឆ្នាំ២០២១​វិញ។

មូលហេតុនៃ​ការ​ប្ដូរ​កាលបរិច្ឆេទប្រកួត​នេះ​គឺ​បណ្ដាល​មក​ពី​ការ​រីករាលដាល​នៃ​ការ​ឆ្លង​វីរុស​កូវីដ១៩តាម​ការ​ជាក់​ស្ដែង ខណៈ​ដែលជំនួប​ទាំង​២​នេះ​ជាប់​ពាក់​ព័ន្ធ​នឹងទី​កន្លែង​ឆ្លងកូវីដ១៩​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT