Ancelotti ​ថា​ Everton ​សមត្ថភាព​នៅ​ស្ទើរ​មិន​ដល់ Chelsea ​ទេ​

​លោក ​Carlo Ancelotti ​អ្នក​ចាត់ការ​ក្រុម Everton ​បាន​បញ្ជាក់​ថា​សមត្ថភាព​ក្រុម​របស់​លោក ​នៅ​ស្ទើរ​មិន​ទាន់​ដល់​កម្រិត​លេង​របស់​ក្រុម Chelsea ​នោះ​ទេ។

​ក្រុម​តោ​ខៀវ Chelsea ​បាន​យក​ឈ្នះ​លើ​ក្រុម Everton ​ក្នុង​លទ្ធផល ២-០ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ​នេះ​។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត ​លោក Ancelotti ​បាន​និយាយ​ថា​ក្រុម​របស់​ខ្លួន នៅ​មិន​ទាន់​ដល់​កម្រិត​របស់​ក្រុម​តោ​ខៀវ​នោះ​ទេ។ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Tuchel ​ក្រុម Chelsea ​បាន​បង្ហាញ​សមត្ថភាព​ប្លែក ​និង​ជឿ​ជាក់​លើ​ខ្លួន​ឯង​មែនទែន។

​យ៉ាងណាមិញ ​លោក Ancelotti ​ក៏​មិន​បាន​បោះ​បង់​ក្ដី​ស្រមៃ​ចូល Top4 ​ដែរ។ ​លោក ​នៅ​តែ​បន្ដ​ជឿ​ជាក់​លើ​កូន​ក្រុម​ថា​នឹង​ធ្វើ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​ក្រោយ​ៗ​ទៀត ខណៈ​ដែល​រដូវ​កាល​នេះ​នៅ​សល់​ការ​ប្រកួត​ច្រើន​ប្រកួត​ទៀត​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT