West Ham ​បន្ដ​ធ្វើ​បាន​ល្អ ​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Leeds United ​

ក្រុម West Ham ​បាន​បន្ដ​ធ្វើ​បាន​ល្អ​ទៀត​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Leeds United ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ២-០ ​នៅ​យប់មិញ​នេះ​។​

​ក្រុម​របស់ David Moyes ​រក​បាន​២​គ្រាប់​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ ​ដែល​កើត​ចេញ​ពី​តង់​ទី​១​ទាំង​អស់។ ​ដោយ​១​គ្រាប់​ធ្វើ​បាន​សម្រេច​ដោយ Lingard ​នៅ​នាទី​២១ ​និង​១​គ្រាប់​ទៀត​ធ្វើ​បាន​ដោយ Dawson ​នៅ​នាទី​២៨។ ​លទ្ធផល West Ham ​២-០ Leeds ​នេះ ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង។

​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ ​ធ្វើ​ឱ្យ West Ham ​តាម​កៀក​មែនទែន​ជាមួយ​ក្រុម Chelsea ​ដោយ​ពួកគេ​មាន​៤៨​ពិន្ទុ ​ឆ្លង​កាត់​២៧​ប្រកួត ឈរ​នៅ​លេខ​៥។ ស្រប​ពេល​ក្រុម Chelsea ​វិញ ​នៅ​លេខ​៤ ​មាន​៥០​ពិន្ទុ ​ឆ្លង​កាត់​២៨​ប្រកួត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT