លោក Sheik Khaled Bin Zayed Al Nehayan ដែលត្រូវជាប្អូនជីដូនមួយរបស់លោក Sheik Mansour ម្ចាស់ក្លឹបបាល់ទាត់ Manchester City បានដាក់ដេញថ្លៃទិញយកក្លឹប Liverpool ក្នុងតម្លៃខ្លួន២ពាន់លានផោន។
ការដាក់តម្លៃស្នើទិញនេះ ធ្វើឡើងនៅចុងឆ្នាំ២០១៧ម្ដងមកហើយ ប៉ុន្តែមិនបានសម្រេច ក៏ធ្វើឡើងម្ដងទៀតក្នុងឆ្នាំ២០១៨នេះ។ យ៉ាងណាមិញ សំណើលើកទី២នេះ នៅតែមិនបានសម្រេចដដែល ដោយលោក Tom Werner ម្ចាស់ក្លឹបផ្ទាល់បានបដិសេធចំពោះតម្លៃ២ពាន់លានដុល្លារនេះ។ តម្លៃ២ពាន់លានផោន ប្រសិនបើម្ចាស់ក្លឹប Liverpool ព្រមលក់មែន នោះនឹងក្លាយជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលក្លឹបមួយមានតម្លៃថ្លៃយ៉ាងនេះ។
ណែនាំឱ្យស្គាល់លោក Sheik Khaled ដែលជាអ្នកចង់ទិញក្លឹប Liverpool នេះ គឺជាសេដ្ឋីវ័យក្មេងម្នាក់នៅកាតា។ បុរសជោគជ័យនៅតំបន់មជ្ឈិមបូព៌ានេះ ស្រលាញ់បាល់ទាត់ដូចទៅនឹងពូរបស់គេ Sheik Mansour ម្ចាស់ក្លឹប Manchester City ដែរ៕ប្រភព៖ dailymail